ប្រាសាទកោះកេរ

ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងជារមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។ តំបន់មិនទាន់ត្រូវបានដោះមីនទាំងស្រុងនោះទេ។

ព័ត៌មានសង្ខេប ប្រាសាទកោះកេរ្តិ៍, ឈ្មោះ: …

ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ប្រវត្តិសាស្ត្រ
ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិកជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ។ នៅក្នុងឆ្នាំ៩២១ ព្រះបាទជ័យវរ្ម័នទី៤ បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោកគគ៌្យរ (កោះកេរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគតតរាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហា (ទំនាស់រាជបល្ល័ង្គ?) ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)គឺព្រះបាទ ហស៌វរ្ម័៍នទី១ (៩១០-៩២៣) និងព្រះបាទ៌ឥសានវរ្ម័នទី២ (៩២៣-៩២៨) ពេលដែលបិតាសោយទីវង្គត់។ នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកែរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទឹសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរ៉ាហាល (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។


អក្សរខ្មែរនៅប្រាសាទកោះកេរ ជាទីតាំងនេះជារាជធានីបណ្តោះអាសន្ននៃអាណាចក្រខ្មែរចន្លោះឆ្នាំ ៩២៨ ដល់ ៩៤៤គ.ស ក្រោមព្រះបាទជ័យវរ្ម័នទី៤។

ប្រាសាទនាងខ្មៅ ស្ថិតនៅតំបន់ប្រាសាទកោះកេរ
បើតាមសិលាចារឹកប្រាសាទនាងខ្មៅ (ស្រុកសំរោង ខេត្តតាកែវ) និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ៩២៨។យើងរកឃើញសំណង់ប្រាសាទនៅកោះកែរមានចំនួនជាង ៧០ ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់គឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងរវាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។ នៅក្នុងឆ្នាំ ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប (សម្រាប់រាជ្យ) និងប្រាសាទមេបុណ្យខាងកើត (សម្រាប់បុព្វការីជន)។ បើទោះបីជាកោះកែរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទឹសដល់ព្រះឥសូរ វិស្ណុ ព្រហ្ម គណេស និងទេពដ៏ទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលឹង្គដែលមានទំហំធំៗ។ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើអោយប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។ ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។

ភូមិសាស្ត្រ
ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។


ផែនទីបង្ហាញពីទីតាំងតំបន់ប្រាសាទកោះកេរ
គេអាចធ្វើដំណើរទៅកាន់ប្រាសាទកោះកេរតាមរយៈមធ្យោបាយដូចខាងក្រោម៖

ចេញដំណើរពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ប្រាសាទកោះកេរតាមផ្លូវលេខ៦៤

ក្រុមប្រាសាទប្រាំដែលនៅតំបន់ប្រាសាទកោះកេរ្តិ៍
សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរណ៍ក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ នោះបាននិយាយថា ផ្លូវប្រវែង ១០៥គីឡូម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេរ្តិ៍ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ។

ប្រាសាទកោះកេរ

មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? 

មានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? 

សេចក្តីអធិប្បាយ

សង្គមមនុស្សមានការវិវត្តផ្លាស់ប្តូរឥតឈប់ឈរ បង្កើតបានជាព្រឹត្តិការណ៍ផ្សេងៗ ប្លែកៗទៅតាមសម័យកាល។ អ្នកនិពន្ធដែលបាន ស់នៅឆ្លងកាត់សម័យកាលនោះបានខិតខំ ចងក្រងជាកម្រងរឿង ព្រេង រឿងប្រលោមលោកនានា ឲ្យសមស្របទៅតាមព្រឹត្តិការណ៍ទាំងនោះដែរ ដើម្បីឲ្យអ្នកអានបានស្គាល់ ហើយបានផ្ដល់ចំណេះដឹងបញ្ហាទាក់ទងនឹងជីវភាពរស់នៅនាសម័យនោះ។ ដោយបានមើលឃើញគុណតម្លៃអក្សរសិល្ប៍បែបនេះហើយ ទើបមានទស្សនៈមួយបានលើកឡើងថា “អក្សរសិល្ប៍ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម “។តើអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមយ៉ាងណាខ្លះ? 

ដើម្បីជាជំនួយក្នុងការបកស្រាយគំនិតប្រធានឲ្យកាន់តែមានអត្តន័យក្បោះក្បាយថែមទៀតនោះ យើងគប្បីស្វែងយល់ពីពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យ “ អក្សរសិល្ប៍ ” គឺជាកម្រងអត្ថបទទាំងឡាយណាដែលបានលើកយកបញ្ហាមនុស្សមកចោទ និងដោះស្រាយស្រប ទៅតាមសិល្ប៍វិធីរបស់អ្នកនិពន្ធ។ រីឯ “ តថភាពសង្គម ” មានន័យថា ជារឿងពិតដែលមាននៅក្នុងសង្គម ដូចនេះប្រធានមានន័យថាកម្រងអត្ថបទទាំងឡាយណាដែលបានលើកយកបញ្ហាមនុស្សមកចោទ និង ដោះស្រាយតាមសិល្ប៍វិធីអ្នកនិពន្ធ គឺជារឿងពិតដែលស្របតាមសិល្ប៍ វិធីរបស់អ្នកនិពន្ធពិតមែន ។

ជាការពិតណាស់អ្នកនិពន្ធ គឺសុទ្ធតែបានរស់នៅឆ្លងកាត់សម័យ កាលក្នុងសង្គមណាមួយជានិច្ច ហើយរាល់បាតុភូត ឬព្រឹត្តិការណ៍នានា មិនអាចឆ្លងផុតពីក្រសែភ្នែកដ៏វាងវៃរបស់គាត់ឡើយ។ ពិតមែនហើយថា អត្ថបទរឿងរ៉ាវខ្លះ ហាក់ដូចជានិយាយប្រឌិត ហួសហេតុខុសពីរឿងពិត ប៉ុន្តែយើងគួរចាត់ទុកថាសិល្ប៍វិធីរបស់អ្នកនិពន្ធ គឺគាត់ត្រូវតែបញ្ចេញ បញ្ចូលខ្លះហើយ ដើម្បីទាក់ទាញអារម្មណ៍អ្នកអាន -អ្នកស្តាប់ ប៉ុន្តែ ចំណុចសំខាន់នោះ គឺថាបើអ្នកនិពន្ឋពុំបានឃើញ ពុំបានឮពីបញ្ហាទាំងឡាយនោះទេ គាត់ពុំអាចលើកយកបញ្ហាមករៀបរាប់ក្នុងសាច់រឿង របស់គាត់បានឡើយ។ យ៉ាងណាមិញអ្នកនិពន្ឋខ្មែររស់នៅក្នុងប្រទេស កម្ពុជាពិតជាពុំអាចនិពន្ឋរឿងរ៉ាវ ដែលទាក់ទងបញ្ហាមនុស្សនៅប្រទេស ម៉ុងហ្គោលី ឬប្រទេសដទៃដែលគាត់មិនអាចស្គាល់នោះឡើយ។ តាមពិត គាត់អាចសរសេររៀបរាប់តពីអ្វី ដែលគាត់បានឃើញបានដឹងដែលអាច ធ្វើឲ្យអ្នកអាន អ្នកសិក្សាបានដឹងជាមួយផងដែរ។ ជាក់ស្ដែងក្នុងដំណើរ រឿងកុលាបប៉ៃលិនក្នុងសម័យអាណានិគមនិយមបារាំង ក្នុងកំឡុងឆ្នាំ ១៩៤០ យើងដឹងថាប៉ៃលិនជាទឹកដីកម្ពុជាដ៏ល្បីល្បាញ សម្បូរត្បូងមានតម្លៃស្ថិតនៅទិសនិរតីទីរួមខេត្តបាត់ដំបង អ្នកនិពន្ឋញ៉ុកថែមបានលើកយកវិស័យសង្គមជាច្រើនមកបង្ហាញតាមអក្សរសិល្ប៍នៃសិល្ប៍វិធី របស់គាត់ក្នុងនោះយើងឃើញថាក្នុងវិស័យវប្បធម៌ដំណើររឿងកុលាបប៉ៃលិនបានប្រាប់យើងឲ្យដឹងថា សម័យនោះមានសាលារៀន ហើយយុវជនខ្មែរបានសិក្សារៀនសូត្រ ដូចជាចៅចិត្របានរៀនចប់មធ្យមសិក្សា ចំណែកឃុននារី ហ្លួងរតន:សម្បត្តិបានឲ្យតម្លៃដល់អ្នកមានចំណេះវិជ្ជា ដូចជានាំគ្នាសរសើរចៅចិត្រចេះបើកឡាន និងចេះជួសជុល ម៉ាស៊ីន។ ជាមួយគ្នានេះដែរគេឃើញថាប្រជាជនខ្មែរ ហើយកម្មករតែងតែមានចិត្តស្មោះត្រង់ និងគោរពចៅហ្វាយនាយដូចជាពួកកម្មរដទៃទៀត ព្រមទាំងចៅចិត្រដែរ ដោយមានចិត្រស្មោះត្រង់ចំពោះលោកហ្លួង រតនៈសម្បត្តិ។ ចំណែកវិស័យសេដ្ឋកិច្ចវិញឃើញថាប៉ៃលិនជាតំបន់មាន រ៉ែត្បូង ហើយមានថៅកែប្រកបអាជីវកម្មត្បូងដោយមានជួលកម្មករឲ្យជីកត្បូង នៅតាមរណ្តៅច្រើន មានការជួញដូរត្បូងមានតម្លៃ ដើម្បីលក់ ឬទិញវត្ថុចាំបាច់គេត្រូវធ្វើដំណើរមកផ្សារសង្កែឯក្រុងបាត់ដំបងដោយធ្វើដំណើរតាមរថយន្តកាត់ព្រៃភ្នំតាមផ្លូវដ៏លំបាក។ ហើយបញ្ហាជីវភាព មនុស្សទីទាល់ក្រអាចធ្វើការងារធ្វើបានស្រួល និង ទទួលប្រាក់កម្រៃល្មមចិញ្ចឹមជីវិតដោយសុខស្រួល ។ ចំណែករឿងទុំទាវវិញកវី ងួន សោមលោកបានបង្ហាញពីជីវភាពប្រជាជនខ្មែរនៅសម័យលង្វែក មួយចំនួនដួចជា វិស័យអប់រំប្រជាជនសម័យនោះបានយកចិត្តទុកដាក់ចំពោះការអប់រំកួនចៅ បួសរៀននៅឯសាលាវត្ត។ជាក់ស្ដែងដូចជានេនទុំនិងនេនពេជ្រទទួលការអប់រំនៅសាលាវត្ត ដែលជាមជ្ឈមណ្ឌលសាលាពហុបច្ចេកទេស។ ក្នុងនោះដែរទុំមានសមត្ថភាពចេះស្មូត្រកំណាព្យកណ្ឌមទ្រីបានយ៉ាងពីរោះ និងចេះច្រៀងចំរៀង ថែមទៀតផង រីឯនេនពេជ្រវិញមានចំណេះចេះផ្លុំប៉ីបានយ៉ាងពីរោះបំផុត។ ដោយសារសមត្ថភាពរបស់អ្នកទាំងពីរ ទីបំផុតទុំ និងពេជ្របាន រួមចូលទៅបម្រើការងារជាមួយព្រះរាជាថែមទៀតផង។ ចំពោះកូនស្រីនៅសម័យនោះការអប់រំវិញមានលក្ខណៈចង្អៀតមិនដូចកួនប្រុសឡើយ ។តាមរយៈការធ្វើពិធីចូលម្លប់ មិនអនុញ្ញាតិរៀននៅសាលាវត្តដូចជាកួន ប្រុសឡើយ។ ហើយការចូលម្លប់នេះអាស្រ័យទៅតាមលទ្ធភាព ធនធានទ្រព្យសម្បត្តិរបស់គ្រួសារ ខ្លះចូលមានរយះពេល ៣ខែ រីឯខ្លះទៀតមានរយៈពេល៦ ខៃ ដូចជានាងទាវត្រូវបានម្តាយរៀបពិធីចូលម្លប់ “ កូនស្រីមាសម្តាយនាងចូលម្លប់ ទាំងថ្ងៃទាំងយប់បន្ទំសម្បុរ ឲ្យសាច់សខ្ចីស្រីស្រស់…។ ហើយទំនៀមនៃពិធីចូលម្លប់នេះ មានគោលបំណងចង់ទាក់ទាញរូបសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជាសម្បត្តិដើម្បីត្រៀមខ្លួនជាមេផ្ទះទៅពេលអនាគត។ វិស័យជំនឿវិញប្រជាជនៅសម័យនោះមានការគោរពបូជា ចំពោះសាសនាព្រះពុទ្ឋ ម្ដាយទាវបាននិមន្តនេនទុំទៅសម្តែងព្រះធម៌នៅផ្ទះខ្លួន ។ លើសពីនេះទៀតក្រៅសាសនាព្រះពុទ្ធ ឥទ្ធិពលសាសនា ព្រាហ្មណ៍បាននៅលាយឡំជាពុទ្ធសាសនា បានដក់ជាប់ក្នុងផ្នត់គំនិត ប្រជាជនខ្មែរយើងដែរ ។ ទុំមុនពេលសម្ដែងធម៌សូត្រមន្តសារិកាលិនថោង ដែលជាមេបាលីស្នេហ៍ ដើម្បីបន្ទន់ចិត្តនាងទាវឱ្យកាន់តែស្រលាញ់ខ្លួនថែមទៀផង មានក្នុងគម្ពីរអថវ៌វេទ “ ឈប់អង់បន្តិចសេកប្រេងម្សៅ រំលឹកដល់ទៅមន្តសារិកា លិនថោងករវឹករំលឹករក សិម្ពិលីហៅយកមណីចិន្ដា លូកយកប្រទាលឆាន់នឹងស្ពា សូត្រសារគ្រប់សព្វចប់ជាម្ដង..”។បន្ថែមពីនេះទៀតកវីបានបញ្ជាក់ទៀតដែរថា នៅសម័យនោះការធ្វើដំណើរតាមរយៈមធ្យោបាយផ្លូវគោក ដូចជារទេះគោ និងផ្លូវទឹកដូចជាទូកជាដើមមិនមានរថយន្ត ដូចជាសម័យបច្ចុប្បនេះនេះទ។ នាងទាវនៅពេលបានទទួលដំណឹង ម្តាយឈឺធ្ងន់ក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញតាមរយៈការធ្វើដំណើរផ្លូវទឹកនេះឯងបឹងទន្លេសាប ទន្លេមេគង្គ។

សរុបសេចក្តីមកអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម ដោយបានលើកយកពីបញ្ហាជីវភាពរស់របស់ប្រជាជនគ្រប់សម័យកាលយ៉ាងពិតប្រាកដមែន។

ឆ្លងតាមការបកស្រាយប្រធានមានតម្លៃល្អប្រកបដោយសច្ចៈភាព ហើយជាទស្សនៈបង្ហាញពីការពិតរបស់តម្លៃអក្សរសិល្ប៍ដើម្បីជាជំនួយដល់មនុស្សជំនាន់ក្រោយបានសិក្សា និងដកស្រង់យកជាបទពិសោធ ធ្វើជាមេរៀននៅក្នុងជីវិត។ ដូចនេះក្នុងនាមយើងជាកូនខ្មែរត្រូវខិតខំសិក្សារៀនសូត្រអក្សរសិល្ប៍កាន់តែខ្លាំង ហើយប្រឹងប្រែងសិក្សាស្រាវជ្រាវ រឿងរ៉ាវផ្សេងៗ ដើម្បីក្រេបជញ្ជក់យកចំណេះដឹងសម្រាប់កសាងខ្លួន និងសង្គមជាតិឲ្យបានសេចក្ដីថ្លៃថ្នូរ ចម្រើនរុងរឿងដូចអាណាចក្រនាសម័យអង្គរនោះឯង៕

ប្រទេសជឿនលឿនផ្នែកអក្សរសាស្ត្រ

ប្រទេសជឿនលឿនផ្នែកអក្សរសាស្ត្រគឺ ក្រិច បារាំង អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី អាមេរិក ព្រោះល្ខណ:និងខ្លឹមសារអក្សរសិល្ប៍មានតម្លៃអប់រំល្អដែលប្រទេសដទៃជាដៃគូខាងវិស័យអប់រំអាចយកប្រើប្រាស់បានក្នុងលក្ខណ:អក្សរសិល្ប៍អន្តរជាតិឬហៅថា អក្សរសិល្ប៍បរទេស។ប្រទេសក្រៅពីប្រទេសខាងលើវាគ្រាន់តែជាអាណានិគមន៍ដែលសាបព្រោះមនោគមន៍វិជ្ជារបស់ខ្លួនទៅលើប្រទេសអន់ថយប៉ុណ្ណោះ។
ចំណែកអក្សរសាស្ត្រខ្មែរ (រឿងទុំទាវ រឿងរាមកេរ្តិ៍) មានប្រទេសមួយចំនួនយកទៅសិក្សាដូចជា ឡាវ ថៃ បារាំង ,,,។ព្រោះជារឿងដ៏ល្អដែលបង្ហាញលក្ខណ:ជាតិខ្មែរ។

ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។

ក្រោយពីបានសិក្សារឿងភូមិតិរច្ឆានមានមតិខ្លះថា <<ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងអាណានិគមបា រាំងត្រូវទទួលបរាជ័យទាំងស្រុង>> ។ តើមតិនេះត្រឹមត្រូវឬទេ ?ចូរពិភាក្សាដោយលើកយកភស្តុតាងក្នុងរឿងមកបញ្ជាក់។

គម្រោងអធិប្បាយ

១-សេចក្តីផ្តើម :

លំនាំបញ្ហា : និយាយទាក់ទងដំណើររឿងដែលជាមូលហេតុជម្រុញ ជួន និងនៅនិងបក្ខពួករួមគំនិតគ្នាសម្លាប់បារដេសឬគំនិតទូទៅទីណាមានការជីះជាន់ ទីនោះមានការតស៊ូរើបម្រាស់។…..

ចំណូលបញ្ហា : បញ្ចូលគំនិតប្រធាន……< ………>

ចំណោទបញ្ហា : ចោទសួរតាមបែបប្រធានពិភាក្សា ។

២-តួសេចក្តី :

ក-ឃ្លាភ្ជាប់សេចក្តី : មុននឹងបកស្រាយប្រធានយើងត្រូវយល់ពាក្យគន្លឹះជាមុនសិន ……..។

ខ-ពន្យល់ពាក្យគន្លឹះ :………………………………………………………………………………………………………………..។

– អាណានិគមបារាំង : សំដៅលើប្រទេសបារាំងដែលបានដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាយើង ..។

– ក្រុមចលនាតស៊ូ : ក្រុមមនុស្សដែលស្រុះស្រួលគំនិតរួមកម្លាំងគ្នាធ្វើសកម្មភាពប្រឆាំងនឹងការជិះជាន់…..

– បរាជ័យ : ចុះចាញ់ ចុះញម បោះបង់ការប្រយុទ្ធ ……។

គ-ពន្យល់ន័យប្រធាន : ក្រុមជួន នៅ និងបក្ចពួកដែលបានស្រុះស្រួលគំនិតគ្នារួបរួមគ្នាងើបឡើងប្រឆាំងនឹងការជិះជាន់ត្រួតត្រារបស់បារាំង ត្រូវចុះចាញ់បោះបង់ការប្រយុទ្ធទាំងស្រុង….។

បកស្រាយ

១-មតិស្រប : ចលនាតស៊ូរបស់ជូននិងនៅត្រូវទទួលបរាជ័យទាំងស្រុង….

– ជួន នៅ និងក្រុមចលនាតស៊ូត្រូវបារាំងបង្ក្រាបនិងបំបែកហ្វូងរត់ខ្ចាត់ខ្ចាយ……

– ប្រជាជននៅក្រាំងលាវរត់ចោលភូមិចោលលំនៅដ្ឋាន ។

– បារាំងតម្រូវឲ្យប្រជាជននិងអ្នករាជការខ្មែរសង់ចេតិយឲ្យបារដេស។

– ភូមិក្រាំងលាវដែលជាឈ្មោះភូមិកំណើតមានឈ្មោះល្អតាំងពីបុរាណ ត្រូបារាំងប្តូរឈ្មោះថា ភូមិតិរច្ឆាន ។

– បារាំងតម្រូវឲ្យប្រជាជនធ្វើបុណ្យឲ្យខ្មោចលោកបារសេសរាល់ៗឆ្នាំ ។

– បក្សពួកនិងក្រុមចលនាតស៊ូត្រូវបានចាប់ខ្លួនបញ្ជូនទៅដាក់គុកនៅកោះត្រឡាច

– បក្សពួកនិងក្រុមចលនាតស៊ូត្រូវបានគេសម្លាប់

សរុបមតិស្រប : ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងបារាំងត្រូវទទូលបរាជ័យទាំងស្រុងមែន ។

២-មតិផ្ទុយ : ក្រុមចលនាតស៊ូរបស់ជូននិងនៅប្រឆាំងនឹងបារាំង មិនមែនទទួលបរាជ័យទាំងស្រុងនោះទេ ពូកគេទទួលជ័យជំនះយ៉ាងធំធេង :

-ក្រុមចលនាតស៊ូរបស់ជូននិងនៅបានសម្រេចបំណងរបស់គឹសម្លាប់បារដេសបានដូចបំណង។

-ប្រជាជនដែលបានជាប់ខ្នោះត្រូវបានរួចខ្លួន

– ធ្វើឲ្យបារាំងខ្លាចរអា

– ធ្វើឲ្យបារាំងមានការកែសម្រួលការគ្រប់គ្រង

– មានជ័យជំនះទាំងផ្លូវកាយនិងផ្លូវចិត្ត

-ប្រជាជនរីករាយព្រោះបង្ក្រាបបារាំងបានជោគជ័យ

-ចលនាតស៊ូនេះជាគំរូសម្រាប់ចលនាតស៊ូរបស់ប្រជាជនខ្មែរនៅពេលក្រោយៗទៀត។

សរុបមតិផ្ទុយ: ក្រុមចលនាតស៊ូរបស់ជួននិងនៅ មិនមែនទទួលបរាជ័យទាំងស្រុងនោះទេ គឺពួកគេទទួលជ័យជំនះយ៉ាងធំ ទេស។ ចលនានេះធ្វើឲ្យបារាំងលែងហ៊ានប្រព្រឹត្តអំពើឃោរឃៅ ជំរិតទារពន្ធដាដូចមុនទៀយឡើយ ។

៣-មតិពិភាក្សា : ក្រុមចលនាតស៊ូប្រឆាំងនឹងពួកអាណានិគមបារាំងទទួលបរាជ័យផង ជ័យជំនះផង។បរាជ័យ ព្រោះចលនាតស៊ូនេះជារូបភាពតូចតាចដោយសារមានកម្លាំងនិងការចូលរួមតិចតួចពេក ។ទទួលជ័យជំនះដោយសារក្រុមចលនាតស៊ូនេះ បានសម្រេចតាមបំណងតាមការចង់បានរបស់ពួកគេ ។ចលនាតស៊ូនេះធ្វើ ឲ្យបារាំងបារាំងលែងហ៊ានប្រព្រឹត្តផ្តេសផ្តាស់ដូចមុនទៀត ហើយធ្វើឲ្យខ្មែរទទួលបានជ័យជំនះនៅថ្ងៃ៩ខែវិច្ឆិកាឆ្នាំ១៩៥៣។

III -សេចក្តីបញ្ចប់ :

– វាយតម្លៃប្រធាន: ពុំនោលរបស់ប្រធានខាងលើនេះមិនទាន់ត្រឹមត្រូវទាំងស្រុងទេ ថ្វីត្បិតតែចលនា តស៊ូនេះត្រូវបារាំងបង្ក្រាបយ៉ាងណាក៏ដោយ ក៏ចលនាតស៊ូនេះជាបទពិសោធន៍សម្រាប់ចលនាតស៊ូ ក្រោយទៀត ។

– យោបល់ផ្ទាល់ខ្លួន: ចលនាតស៊ូនេះជាពន្លកនៃចលនាតស៊ូរំដឡជាតិឲ្យរួចផុតពីការត្រួតត្រារបស់ បារាំងរហូតទទួលបានឯករាជ្យទាំងស្រុងនៅឆ្នាំ ១៩៥៤ ៕

ជីវវិទ្យាថ្នាក់ទី១០:ឯកសារបណ្តាញចំណេះដឹង សម្រាប់សិស្សស្វ័យសិក្សា

មេរៀនទី១ ចំណែកថ្នាក់ដើមឈើមែកធាងពូជអម្បូរ

មើលសៀវភៅសិក្សាគោល ទំព័រ ០៨ ដល់ទំព័រ ១៣

និងឯកសារពាក់ព័ន្ធផ្សេងទៀត

ខ្លឹមសារទី១

ចំណែកថ្នាក់ភាវៈរស់

១. តើគេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើអ្វី?

● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ និងពួក។

● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើរជ្ជៈ សាខា លំដាប់។

● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ រជ្ជៈ អម្បូរ ក្រុម និងលំដាប់។

● គេអាចរៀបភាវៈរស់ទាំងអស់ជាក្រុមដោយផ្អែកលើ ពណ៌ ទំហំ ទ្រង់ទ្រាយ ឬលក្ខណៈផ្សេងទៀតដែលគេបានសង្កេត។

២. ដូចម្ដេចដែលហៅថាការធ្វើចំណែកថ្នាក់?

● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាការផ្គុំគំនិតព័ត៌មានឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់ភាវៈរស់ ។

● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំប្រភេទភាវៈរស់ដែលមានប្រភពរស់នៅ និងមានប្រភពអាហារដូចៗគ្នា។

● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំភាវរស់ដែលមានសារពាង្គកាយដូចគ្នា។

● ដែលហៅថាការធ្វើចំណែកថ្នាក់ គឺជាផ្គុំប្រភេទភាវៈរស់ដែលមានអំណាចដូចគ្នា។

៣. តើតាក់សូណូមីជាអ្វី?

● តាក់សូណូមី គឺជាវិទ្យាសាស្ត្រនៃការហៅឈ្មោះពួក និងប្រភេទរបស់សត្វចចក។

● តាក់សូណូមីគឺជាវិទ្យាសាស្រ្តនៃក្រុមភាវៈរស់ដែលធំជាងគេ។

● តាក់សូណូមី គឺជាវិទ្យាសាស្រ្តនៃការធ្វើចំណែកថ្នាក់និងការហៅឈ្មោះរបស់ភាវៈរស់។

● តាក់សូណូមីគឺជាវិទ្យាស្ត្រនៃការហៅឈ្មោះភាវៈរស់ដែលផ្គុំឡើងដោយបណ្តុំឆ្អឹងសំខាន់ៗ។

៤. តើចំណែកថ្នាក់ទំនើប ចែកភាវៈរស់ជាប៉ុន្មាន-កម្រិត ប៉ុន្មានកម្រិត?អ្វីខ្លះ?

ចំណែកថ្នាក់ទំនើបចែកភាវៈរស់ជា7កម្រិតគឺ៖

● កម្រិត

● ចំណែក

● រជ្ជៈ

● សាខា

● ថ្នាក់

● លំដាប់

● លក្ខណៈ

● អម្បូរ

● ពួក

● ប្រភេទ។

● ក្រុម។

៥. ក្នុងចំណោមភាវៈរស់ទាំង 7 កម្រិត ខាងលើ តើមួយណាជាក្រុមធំជាងគេបង្អស់? គេចែកភាវៈជាប៉ុន្មាន? 

 ក្នុងចំណោមភាវៈរស់ ទាំង 7 កម្រិត ខាងលើ    រជ្ជៈជាក្រុមធំជាងគេបង្អស់។ គេចែកភាវៈរស់ជា 5 រជ្ជៈគឺ៖

● រជ្ជៈសត្វ

● រជ្ជៈបាក់តេរី

● រជ្ជៈអាកេអា

● រជ្ជៈរុក្ខជាតិ

● រជ្ជៈវីរុស

● រជ្ជៈផ្សិត

● រជ្ជៈប្រូទីស

● រជ្ជៈម៉ូណេរ៉ា។

● រជ្ជៈមីក្រូសារពាង្គកាយ

៦. ចូររៀបរាប់ពីឈ្មោះសត្វតាមក្រុម បង្ហាញក្នុងរូបទី 1.1 ។

រៀនរាប់ឈ្មោះសត្វតាមក្រុមក្នុងរូបទី 1.1 បង្ហាញពី៖

● ក្រុមអឺការីយ៉ូតមានភាវៈរស់ដូចជា :  ទីទុយ មៀម

ឥន្ទ្រី ខ្លែងស្រាក់ ចាប តោ បង្គួយ ត្រី កន្ទុមរុយ ជន្លេន ផ្សិត ប្រូទីស និងរុក្ខជាតិ។

● រជ្ជៈសត្វ :  ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក់ ចាប តោ បង្គួយ ត្រី កន្ទុំរុយ ជន្លេន ផ្សិត និងប្រូទីស។

● សាខាគ័រដេ : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក ចាប តោ បង្គួយ និងត្រី ។

● ថ្នាក់បក្សី : ទីទុយ មៀម ឥន្ទ្រី ខ្លែងស្រាក និង

ចាប។

● លំដាប់ស្ទ្រីហ្វ័រ : ទីទុយ មៀម ឥន្ទ្រី និង ខ្លែងស្រាក ។

● អម្បូរស្ទ្រីស៊ីដា : ទីទុយ មៀម និងឥន្ទ្រី។

● ពួកប៊ុបូ : ទីទុយ និងមៀម។

● ប្រភេទប៊ុបូរីស៊ីនីអានុស : ទីទុយធំព្រៃ។

ខ្លឹមសារទី២

នាមវល្លីទ្វេនាមរបស់ភាវៈរស់

១. តើឈ្មោះវិទ្យាសាស្ត្រជាអ្វី?

● ឈ្មោះវិទ្យាសាស្ត្រ គឺជាឈ្មោះដែលសំគាល់ប្រភេទភាវៈរស់ដែលមានប្រភពនៅក្រៅស្រុក។

● ឈ្មោះវិទ្យាសាស្ត្រ គឺជាឈ្មោះសម្រាប់សំគាល់ថាជាប្រភេទសត្វដែលមានសារៈសំខាន់នៅលើភពផែនដី។

● ឈ្មោះវិទ្យាសាស្ត្រគឺជាឈ្មោះសម្រាប់សំគាល់ពីការវិវត្តរបស់ភាវៈរស់។

● ឈ្មោះវិទ្យាសាស្ត្រ គឺជាពាក្យសម្រាប់សំគាល់ពួកនិងប្រភេទរបស់ភាវៈរស់នីមួយៗ។

២. តើឈ្មោះពួកនិងឈ្មោះប្រភេទរបស់ភាវៈរស់ ត្រូវសរសេរផ្ដើមដោយអក្សរដូចម្ដេច? ចូររកឧទាហរណ៍បញ្ជាក់។

● ឈ្មោះពួក ត្រូវផ្ដើមដោយអក្សរតូច ឯឈ្មោះប្រភេទត្រូវផ្តើមដោយអក្សរធំ។ ឧទាហរណ៍ ឈ្មោះពួកនិងប្រភេទរបស់ទីទុយ។

● ឈ្មោះពួក ត្រូវផ្ដើមដោយអក្សរធំ ឯឈ្មោះប្រភេទត្រូវផ្តើមដោយអក្សតូច។ ឧទាហរណ៍ ពួកនិងប្រភេទរបស់សត្វមៀម។

● ឈ្មោះពួក ត្រូវផ្ដើមដោយអក្សរធំ ឯឈ្មោះប្រភេទ ត្រូវផ្ដើមដោយអក្សរតូច។ ឧទាហរណ៍ ឈ្មោះពួកនិងប្រភេទរបស់សត្វចចក គឺ កានីស លុពុស (Canis lupus)។

● ឈ្មោះពួក ត្រូវផ្ដើមដោយអក្សរធំ ឯឈ្មោះប្រភេទត្រូវផ្តើមដោយអក្សរតូច។ ឧទាហរណ៍ ពួកនិងប្រភេទរបស់សត្វទីទុយ។

៣. តើពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំងអ្វី?មានភាវៈរស់អ្វីខ្លះស្ថិតនៅក្នុងលំដាប់នេះ?

● ពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំង Carnivora(កានីវ័ រ៉ា)។ ភាវៈរស់មួយចំនួនស្ថិតក្នុងលំដាប់នេះមានដូចជា តោ ឆ្កែ ចចក ខ្លាឃ្មុំជាដើម។

● ពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំង Pathera (ប៉ង់តេរ៉ា)។

● ពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំង Felis domesticus

(ផេលីសដូមេស្ទីគូស)។

● ពួកដែលស៊ីសាច់ឆៅជាអាហារគេសំគាល់ដោយពាក្យឡាតាំង ផេលីស Felis (ផេលីស)។

៤. តើសត្វឆ្មាទាំងអស់ស្ថិតនៅក្នុងពួកអ្វី?ចូរបញ្ជាក់។

● សត្វឆ្មាទាំងអស់ស្ថិតនៅក្នុងពួកប៉ង់តេរ៉ា(Panthera)គ្រហឹម(ឆ្មាធំៗ)។ មានឆ្មាផ្សេងទៀតរួមទាំងឆ្មាស្រុកស្ថិតក្នុងពួក ផេលីស(Felis)។

● សត្វឆ្មាទាំងអស់ស្ថិតនៅក្នុងពួកប៉ង់តេរ៉ា(Panthera)គ្រហឹម(ឆ្មាធំៗ)។មានឆ្មាផ្សេងទៀតរួមទាំងឆ្មាព្រៃផ្សេងទៀតស្ថិតក្នុងពួក ផេលីស(Felis)។

● សត្វឆ្មាទាំងអស់ស្ថិតនៅក្នុងពួកប៉ង់តេរ៉ា(Felis)(ក្រុមសត្វធ្វើខុរៗ(ឆ្មាធំៗ)។មានឆ្មាផ្សេងទៀតរួមទាំងឆ្មាស្រុកផ្សេងទៀតស្ថិតក្នុងផេលីសនេះ(Felis)។

● សត្វឆ្មាទាំងអស់ស្ថិតនៅក្នុងពួកប៉ង់តេរ៉ា(Panthera)គ្រហឹម(ឆ្មាធំៗ)។មានឆ្មាផ្សេងទៀតរួមទាំងឆ្មាស្រុកផ្សេងទៀតស្ថិតក្នុងពួកឡេអូ(Leo)។

៥. តើឈ្មោះវិទ្យាសាស្ត្ររបស់សត្វឆ្មាស្រុកជាអ្វី?

● ឈ្មោះវិទ្យាសាស្ត្ររបស់សត្វឆ្មាស្រុកគឺជា  ផេលីស ដូមេស្ទីគីស (Felis domesticus)។

● ឈ្មោះវិទ្យាសាស្ត្ររបស់សត្វឆ្មាស្រុកគឺជា  ផេលីស (Felis)។

● ឈ្មោះវិទ្យាសាស្ត្ររបស់សត្វឆ្មាស្រុកគឺជា ប៉ង់តេរ៉ា (Panthera)។

● ឈ្មោះវិទ្យាសាស្ត្ររបស់សត្វឆ្មាស្រុកគឺជា ផេលីស ដូមេស្ទីគុស(Felis domesticus)។

៦.ចូរគូសតារាងបង្ហាញពីចំណែកថ្នាក់សារពាង្គកាយប្រាំបែបខុសគ្នា។

ចំណែកថ្នាក់សារពាង្គកាយប្រាំបែបខុសគ្នា

ខ្លឹមសារទី៣

លក្ខណៈដូចនិងលក្ខណៈខុសគ្នារបស់ភាវៈរស់

១. តើជីវវិទូផ្ដុំភាវៈរស់ដោយផ្អែកលើលក្ខណៈអ្វីខ្លះ? 

 ជីវវិទូផ្ដុំភាវៈរស់ដោយផ្អែកលើលក្ខណៈដូចជា៖

● លក្ខណៈដូចគ្នារបស់ភាវៈរស់។

● លក្ខណៈខុសគ្នារបស់ភាវៈរស់។

● ជីវវិទូផ្ដុំភាវៈរស់ដោយផ្អែកលើលក្ខណៈដូចជា៖

● លក្ខណៈដូចគ្នារបស់ភាវៈរស់

● លក្ខណៈទំនាក់ទំនងរបស់ភាវៈរស់

● ជីវវិទូផ្ដុំភាវៈរស់ដោយផ្អែកលើលក្ខណៈដូចជា៖

● លក្ខណៈខុសគ្នារបស់ភាវៈរស់

● លក្ខណៈប្រភេទរបស់ភាវៈរស់

● ជីវវិទូផ្ដុំភាវៈរស់ដោយផ្អែកលើលក្ខណៈដូចជា៖

● លក្ខណៈប្រភេទជាសត្វ

● លក្ខណៈប្រភេទជារុក្ខជាតិ។

២. ចូរពន្យល់ពាក្យ : សរីរាង្គអូម៉ូឡូកនិង សរីរាង្គអាណាឡូក។

ពន្យល់ពាក្យ : 

● សរីរាង្គអូម៉ូឡូក : គឺជាសរីរាង្គដែលមានមុខងារផ្សេងគ្នា ប៉ុន្តែមានទម្រង់ខាងក្នុងដូចគ្នា។

● សរីរាង្គអាណាឡូក : គឺជាសរីរាង្គដែលមាននាទីដូចគ្នា តែមានទម្រង់ខាងក្នុងឬលក្ខណៈខុសគ្នា។ 

ខ្លឹមសារទី៤

ដើមឈើមែកធាងពូជអម្បូរ

១. តើការធ្វើចំណែកថ្នាក់សត្វជួយអ្វីដល់ជីវវិទូ?គេធ្វើចំណែកថ្នាក់សត្វបានប៉ុន្មានសាខា?

● ការធ្វើចំណែកថ្នាក់សត្វជួយដល់ជីវវិទូឱ្យដឹងពីភាពប្រហាក់ប្រហែលគ្នារបស់សត្វទាំងនោះ។ គេធ្វើចំណែកថ្នាក់សត្វបាន 35 សាខាធំៗ។

● ការធ្វើចំណែកថ្នាក់សត្វជួយដល់ជីវវិទូឱ្យដឹងពីភាពប្លែកៗគ្នារបស់សត្វទាំងនោះ។ គេធ្វើចំណែកថ្នាក់សត្វបាន 35 សាខាធំៗ។

● ការធ្វើចំណែកថ្នាក់សត្វជួយដល់ជីវវិទូឱ្យដឹងពីភាពប្រហាក់ប្រហែលគ្នារបស់សត្វទាំងនោះ។ គេធ្វើចំណែកថ្នាក់សត្វបាន 3០ សាខាធំៗ។

● ការធ្វើចំណែកថ្នាក់សត្វជួយដល់ជីវវិទូឱ្យដឹងពីភាពដូចគ្នារបស់សត្វទាំងនោះ។ គេធ្វើចំណែកថ្នាក់សត្វបាន 38 សាខាធំៗ។

២. តើដើមឈើមែកធាងពូជអម្បូរជាអ្វី?តើវាចង្អុល

បង្ហាញពីអ្វី?

● ដើមឈើមែកធាងពូជអម្បូរ គឺជាប្រវត្តិនៃការលូតលាស់របស់រុក្ខជាតិ ពីតូចទៅធំ។វាចង្អុលបង្ហាញពីទំនាក់ទំនងវាងកូនរុក្ខជាតិ និងរុក្ខជាតិធំៗ។

● ដើមឈើមែកធាងពូជអម្បូរគឺជាប្រវត្តិនៃការលូតលាស់របស់រុក្ខជាតិ សត្វ។​ វាចង្អុកបង្ហាញពីទំនាក់ទំនងរវាងរុក្ខឃាតិ និងសត្វ។

● ដើមឈើមែកធាងពូជអម្បូរគឺជាប្រវត្តិនៃការវិវត្តរបស់ថនិកសត្វនៅលើផែនដី។ វាចង្អុលបង្ហាញពីទំនាក់ទំនងរវាងថនិកសត្វជាមួយនឹងភពផែនដី។

● ដើមឈើមែកធាងពូជអម្បូរ គឺជាប្រវត្តិនៃការវិវត្តរបស់សារពាង្គកាយមួយប្រភេទឬមួយក្រុម។ វាចង្អុលបង្ហាញពីទំនាក់ទំនងនៃការវិវត្តរបស់បុព្វសត្វរួម។

៣. តើទំនាក់ទំនងរវាងសត្វនិងសត្វកំណត់ដោយអ្វីខ្លះ?

ទំនាក់ទំ​នងរវាងសត្វនិង សត្វកំណត់ឡើងដោយសារ៖

● រូបផ្គុំរបស់រាងកាយសត្វ

● របៀបលូតលាស់របស់សត្វ

● សម្ភារៈតំណពូជ(ADN)របស់សត្វ។

ទំនាក់ទំ​នងរវាងសត្វនិងសត្វកំណត់ឡើងដោយសារ ៖

● ប្រភេទសត្វ

● ពូជរបស់សត្វ

ទំនាក់ទំនងរវាងសត្វនិងសត្វកំណត់ឡើងដោយសារ ៖

● ខ្សែស្រឡាយរបស់សត្វ

● លំដាប់ររបស់សត្វ

ទំនាក់ទំ​នងរវាងសត្វនិងសត្វកំណត់ឡើងដោយសារ ៖

● រូបផ្តុំគំនិត

● នាមវល្លី។

៤. តើសម្ភារៈតំណពូជជាអ្វី?

● សម្ភារៈតំណពូជគឺជាសារធាតុនៅក្នុងភាវៈរស់ដែលកំណត់ពីលក្ខណៈ ប្រភេទរបស់សត្វ និងរុក្ខជាតិ។

● សម្ភារៈតំណពូជគឺជាសារធាតុសំខាន់ដែលត្រូវការជាចាំបាច់សម្រាប់ធ្វើការវិវត្តន៍នៃប្រភេទភាវរស់។

● សម្ភារៈតំណពូជ គឺជាធាតុគីមីក្នុងកោសិកា ដែលកំណត់ លក្ខណៈតំណពូជនៃភាវៈរស់នីមួយៗ។​

● សម្ភារៈតំណពូជគឺជាសារធាតុគីមីដែលមាននាតីបង្កកំណើតដល់ជីវិត មនុស្ស សត្វ រុក្ខជាតិ…។

គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។

គេពោលថា “ ការបំបរបំបង់ព្រះរាមចេញពីនគររយៈពេលដប់បួនឆ្នាំ គឺដោយសារពាក្យសត្យ”។ ចូរបកស្រាយពំនោលខាងលើនេះ។

សេចក្តីអធិប្បាយ

នាពេលបច្ចុប្បន្ននេះ ស្នាដៃអក្សរសិល្ប៍មួយចំនួនធំត្រូវបានក្រសួងអប់រំដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ក្នុងនោះស្នាដៃអក្សរសិល្ប៍ខ្មែរបែប ពុទ្ធនិយមច្រើនលើកយកបញ្ហាបុណ្យបាប កម្មពៀរវេរាមកចោទ និងដោះ ស្រាយតាមពុទ្ធបញ្ញត្តិ។ ចំណែករឿងខ្មែរព្រាហ្មណ៍និយមវិញច្រើនតែលើកយកប្ញទ្ធិសំដែងបាដិហារ្យ ប្រពៃណី និងបញ្ហាសច្ចៈធម៌ជាដើម។ ហេតុនេះហើយបានជាតាមរយៈអក្សរសិល្ប៍ខ្មែរ មានពំនោលមួយឃ្លាបានពោលថា“ ការបំបរបំបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំគឺ ដោយសារពាក្យសត្យ ”។តើរឿងរាមកេរ្តិ៍ឆ្លុះបញ្ចាំងបញ្ហានេះដូចម្តេច?

 ដើម្បីជាជំនួយដល់ការបំភ្លឺចំពោះបញ្ហា របស់ប្រធានខាងលើជាបឋមគប្បីស្វែងយល់ពីពាក្យសត្យជាមុនសិន។ ពាក្យ “សត្យ” មាន ន័យថា ដំណើរទៀងទាត់ សេចក្តីពិត ឬសច្ចៈ ។ ដូចនេះប្រធានចង់មាន ន័យថាការបំបរបំបង់ព្រះរាមចេញពីនគរចំនួនដប់បួនឆ្នាំគឺ ដោយសារ ដំណើរទៀងទាត់ សេចក្តីពិត ពាក្យសច្ចៈរបស់ព្រះរាមពិតប្រាកដមែន។ ជាការពិតណាស់បើយើងផ្អែកតាមដំណើររឿងរាមកេរ្តិ៍ខ្មែរឃើញ ថា ក្រោយពេលដែលព្រះរាមបានទទួលជោគជ័យក្នុងការលើកធ្នូសិល្ប៍នៅនគរមិថិលា ហើយបានព្រះនាងសីតាធ្វើជាអគ្គមហេសីមក ព្រះបាទ ទសរថបានជំនុំអស់អាមាត្យ មន្ត្រី កវី បណ្ឌិតហោរាបំរុងនឹងលើករាជ សម្បត្តិឲ្យទៅព្រះរាមឡើងសោយរាជ្យស្នងពីព្រះអង្គតរៀងទៅ។ ប៉ុន្តែ នៅពេលនោះព្រះនាងកៃកេសី ជាមហេសីចុងបានក្រោកជំទាស់ដ៏ធំមួយ រវាងព្រះបាទទសរថ ព្រះរាមជាមួយកៃកេសី ពោលគឺបញ្ហារាជសម្បត្តិ បានចោទឡើង។ យ៉ាងណាមិញក្នុងរឿងនេះមានចំងល់ថាហេតុអ្វីបាន ជាព្រះបាទទសរថ ត្រូវលើករាជសម្បត្តិឲ្យព្រះរាមសោយរាជ្យស្នង? ហើយបណ្តាលមកពីបុព្វហេតុអ្វីបានជា នាងកៃកេសីទួលជំទាស់បែប នេះ តាមធម្មតាក្នុងរាជវង្សក្សត្រ គេគោរពប្រពៃណីមួយធំសំខាន់ ណាស់គឺ ប្រពៃណីតម្រូវឲ្យព្រះរាជបុត្រច្បងឡើងសោយរាជ្យស្នងព្រះ បិតាមុនគេ ។ ដូចនេះព្រះរាមជាបុត្រច្បងត្រូវមានបុព្វសិទ្ធិទទួលរាជ សម្បត្តិបន្តពីវររាជបិតាមុនព្រះអនុជឯទៀតៗ។ ប្រការនេះ គឺពុំអាចមាន នរណាហ៊ានជំទាស់ ឬពោលពាក្យរិះគន់បានឡើយ។ ប្រសិនបើព្រះបាទ ទសរថធ្វើខុសប្រពៃណីបែបនេះប្រជារាស្ត្រ មន្ត្រីជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ ទូទាំងនគរប្រាកដជារិះគន់ព្រះអង្គជាក់ជាពុំខាន។ ប៉ុន្តែហេតុការណ៍នេះ បែរជាអគ្គមហេសីកែកេសីជំទាស់យ៉ាងខ្លាំងក្លាទៅវិញ។ តើនាងប្រឆាំង នឹងច្បាប់ប្រពៃណីឬ? បើមើលមួយភ្លែតប្រាកដជាយល់ឃើញថា នាងកែកេសីនាងជំទាស់នឹងស្វាមី ព្រោះតែនាងមានការលោភលន់ចង់បានរាជ សម្បត្តិនេះឲ្យទៅព្រះភិរុត ជាបុត្ររបស់នាងមិនខាន។ ការយល់បែប នេះក៏ត្រឹមត្រូវខ្លះៗដែរ ប៉ុន្តែប្រការដែលសំខាន់ គឺពាក្យសត្យទៅវិញទេ។ កាលពីយួរមកហើយ នៅពេលដែលព្រះបាទទសរថច្បាំងឈ្នះស្ដេចអាទិត្យសូរ្យ( សុរិយា) ដោយសារតែអន្តរាគមន៍ដ៏ប្រពៃរបស់នាង កែកេសី ហើយក្នុងបំណងតបស្នងសងគុណមហេសីចុងនោះក៍បានសន្យាថាព្រះអង្គនឹងប្រគល់រាជសម្បត្តិនេះ ដល់ព្រះភិរុតដែលត្រូវជាអនុជរួមបិតានឹងព្រះរាម។

ដូចនេះបើតាមការសន្យារាជសម្បត្តិ គឺពិតត្រូវបានទៅព្រះភិរុតមិនត្រូវបានព្រះរាមនោះទេ ទោះជាព្រះរាមជារាជបុត្រច្បងក៏ដោយ។ ហេតុ នេះទើបនាងកៃកេសីទួលជំទាស់ គឺជំទាស់ក្នុងនាមនៃសច្ចធម៌។ ឥឡូវបញ្ហានឹងកំពុងតែចោទឡើងធំទៅៗ ហើយបើគោរពតាមប្រពៃណីគេត្រូវ បោះបង់ពាក្យសច្ចៈ ហើយបើគោរពតាមពាក្យសច្ចៈត្រូវបោះបង ប្រពៃណីពោល គឺពុំអាចគោរពទាំងពីរនេះបានឡើយ។ តើគេសម្រេច បែបណាទើបដោះស្រាយបញ្ហានេះបាន?គ្រាដំបូងគេឃើញព្រះរាម ដែលធ្លាប់តែមាន រិទ្ធិអំណាចមិនដែលចុះចាញ់នរណាម្ដងនោះបែរជាសុខចិត្តចាកចេញពីនគរទៅនៅក្នុងព្រៃតាមសំណើនាងកៃកេសី…ដើម្បី ទុកឱ្យវរបិតាមានលទ្ឋភាពគោរពពាក្យសច្ចៈ របស់ព្រះអង្គដោយលើក រាជសម្បត្តិឲ្យទៅព្រះភិរុត។ ត្រង់នេះស្រាយបានផ្នែកសច្ចធម៌តែបញ្ហាប្រពៃណីពុំបានដោះស្រាយនៅឡើយ នៅពេលដែលព្រះភិរុតមកដល់ នគរដឹងហេតុការណ៍សព្វគ្រប់ បដិសេធពុំព្រមទទួលរាជសម្បត្តិតាម មាតាទេ ព្រោះព្រះអង្គត្រូវគោរប្រពៃណីរបស់ដូនតា។ ដូចនេះព្រះអង្គ ត្រូវមានកាតព្វកិច្ចទៅសុំយាងព្រះរាមពីព្រៃឱ្យមកសោយរាជ្យវិញ។ ប៉ុន្តែព្រះរាមពុំព្រមយាងមកទេ ព្រោះព្រះអង្គបានប្តេជ្ញារួចហើយថាមិនមកសោយរាជ្យមុនពេលគ្រប់កំណត់ដប់បួនឆ្នាំនោះឡើយ ។ នេះក៏ចាត់ទុកថាជាពាក្យសច្ចៈរបស់ព្រះរាមដែរ ដោយមានបំណងដោះស្រាយ បញ្ហារាជសម្បត្តិ និងដោយមានការអង្វរខ្លាំងពេករបស់ព្រះអនុជព្រះរាម ក៏ព្រមប្រគល់សុពណ៌បាទ ដល់ព្រះភិរុតជានិមិត្តរូបនៃការប្រគល់ឆន្ទៈ របស់ព្រះអង្គឲ្យអនុជវិលទៅនគរសោយរាជ្យជំនួសព្រះអង្គ។ ពេលនោះ ឃើញថា បញ្ហារាជសម្បត្តិបានដោះស្រាយទៅតាមការគោរពទាំងប្រពៃណី ទាំងសច្ចធម៌ ពោលគឺប្រពៃណីក៏ត្រូវបានគោរព និងសច្ចធម៌ក៏ត្រូវបានគោរពដែរ។

រួមសេចក្តីមកសច្ចធម៌ និងប្រពៃណីក្នុងទ្រឹស្តីព្រាហ្មណ៍និយមក៏ដូច ជាក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម បានត្រូវគេឲ្យតម្លៃខ្ពស់ដូចឧទាហរណ៍ខាងលើ។ ដូចនេះការបំបរបំបង់ព្រះរាមចញពីនគរ រយៈពេលដប់បួនឆ្នាំ គឺជាការគោរពពាក្យសច្ចៈ។

ឆ្លងតាមការបកស្រាយប្រធានមានខ្លឹមសារល្អយល់ច្បាស់ពីបញ្ជ ទ្រឹស្ដីសំខាន់ៗក្នុងសាសនាព្រាហ្មណ៍និយម ដែលជាមរតកវប្បធម៌ខ្មែរ យ៉ាងច្រើនរហូតប្រជាជនខ្មែរបានយកពិធីខ្លះៗមកអនុវត្តទៅតាមបែប ប្រពៃណីដូចជាអាពាហ៍ពិពាហ៍បុណ្យសពជាដើម។ ដូចនេះក្នុងនាម យើងជាកុលបុត្រកុលធីតាខ្មែរត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជា ធនធានមនុស្សមានសមត្ថភាព មានព្រមហ្មវិហារធម៌ ទសពិធរាជធម៌ សមធម៍នៅក្នុងខ្លួន ហើយចូលរួមចំណែកកសាងសង្គមនាពេលអនាគត៕

មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។

មានទស្សនៈមួយបានលើកឡើងថា”ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយការងារសុចរិតសុទ្ធតែ នាំមកនូវសុភមង្គល”។ចូរបកស្រាយដោយលើកឧទាហរណ៌មកបញ្ជាក់។

សេចក្តីអធិប្បាយ
១.សេចក្តីផ្តើម
.លំនៅបញ្ហា……
.ចំណូលបញ្ហា…..
.ចំណោទបញ្ហា.: តើទស្សន:ខាងលើមានន័យដូចម្តេច?
២.តួសេចក្តី
.ឃ្លាភ្ជាប់សេចក្តី
.ពន្យល់ពាក្យ :ការងារសុចរិត ជាការងារដែលមានលក្ខណ:ស្មត្រង់រកស៊ីស្របច្បាប់ មិនកេងប្រវ័ញ្ច មិនលួចប្លន់ ឆក់ឆបោកទ្រព្យសម្បត្តិអ្នកដទៃ។រីឯពាក្យសុភមង្គល មានន័យថា សេចក្តីសុខគ្រប់បែបយ៉ា។
.ន័យប្រធានចង់និយាយថា ការងាររកស៊ីប្រកបដោយក្តីសិចរិតនាំមកនូវសុភមង្គលគ្រប់បែបយ៉ាង។
.បកស្រាយប្រធាន
ជាការពិតមែនហើយ មនុស្សម្នាក់ៗក្នុងសង្គមត្រូវរស់នៅមានការងារធ្វើដើម្បីមានប្រាក់ មានទ្រព្យសម្បត្តិ ម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត។មនុស្សកើតមកមានសមត្ថភាពនិងមុខរបរមិនដូចគ្នាទេ ខ្លះជាកម្មករស៊ីឈ្នួលគេយកប្រាក់កម្រៃ ខ្លះជាកសិករកម្មករធ្វើការងារដោយកន្លងកាយ កម្លាំងប្រាជ្ញា ខ្លះជាមន្ត្រីរាជការបម្រើការងារជូនពលរដ្ឋជូនប្រទេសជាតិ ខ្លះទៀតជាពាណិជ្ជករធ្វើជំនួញជួញដូរមានប្រាក់និងទ្រព្យសម្បត្តិសំបូរហូរហៀរ រហូតដល់មានលុយជួយជនក្រីក្រក្នុងសង្គមថែមទៀត។ការប្រកបរបរការងារសុចរិតស្ថិតក្នុងកាល:ទេស:ខ្លះមានការលំបាក កាល:ទេស:ខ្លះមានការងាយស្រួលពោលគឺការប្រកបរបរមានការជួបឧបសគ្គច្រើន។អ្នកសេដ្ឋកិច្ចវិទូមានទស្សន:ថា ការប្រកបការងារសុទ្ធតែមានលក្ខណ:ប្រថុយប្រថានដើម្បីទទួលជោគជ័យ តែជួនកាលក៏ទទួលបរាជ័យ។

ជាក់ស្តែងក្នុងសង្គមមនុស្ស មានមនុស្សមួយចំនួនបានប្រព្រឹត្តការងារទុច្ខរិតប្រព្រឹតអំពើអាក្រក់ លួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃដើម្បីធ្វើមានបានសម្រាប់ខ្លួន ទីបំផុតត្រូវមានទោសទណ្ឌប្រឈមផ្លូវច្បាប់។ ប៉ុន្តែក៏មានមនុស្សមួយចំនួនធំបានរស់ដោយការងារសុចរិតប្រកបការងារស្របច្បាប់ រស់ដោយការរករបរចិញ្ចឹមជីវិតដោយខ្លូនឯងមានភាពស្មោះត្រង់គោរពច្បាប់ រកស៊ីដោយយុត្តិធម៌ ហើយទ្រព្យសម្បត្តិបានមកមានភាពសុខសាន្តរកស៊ីមានបានត្រជាក់ត្រជុំចំរ៉ុងចម្រើន និងរស់ដោយថ្លៃថ្នូរក្នុងសង្គមថែមទៀត។តួយ៉ាងដូចជាមន្ត្ថីរាជការមិនប្រព្រឹត្តអំពើពុករលួយ រស់ដោយប្រាក់ខែរដ្ឋប្រកបដោយថ្លៃថ្នូរ។កសិសករកម្មករប្រកបរបរចិញ្ខឹមជីវិតដោយសេខក្តីថ្លៃថ្នូរ។ឈ្មួយពាណិជ្ជកររកស៊ីដោយសុចរិតរស់ដោយសេចក្តីថ្លៃថ្នូរ។
នៅក្នុងអក្សរសិល្ប៍ខ្មែរដែលយើងបានសិក្សាកន្លងមក ក៏បានបង្ហាញនូវសកម្មភាពរបស់តួអង្គមួយចំនួនដែលរស់នៅក្នុងកាល:ទេស:មួយលំបាក តែតួអង្គនោះសុខចិត្តរស់នៅប្រកបការងារដោយសុចរិតទៀងត្រង់ស្របច្បាប់សង្គម ។ជាក់ស្តែងរឿងស៊ឹមបរឡាន ស៊ឹមសុខចិត្តរស់ប្រកបរបរបើកឡានជូនចៅហ្វាយ ស្មោះត្រង់ចៅហ្វាយ តែមិនប្រព្រឹត្តការងារទុច្ចរិតណាមួយឡើយ។រឿងព្ថះអាទិត្យថ្មីរះលើផែនដីចាស់ សមសុខចិត្តរស់យ៉ាងលំបាកក្នុងសម័យអាណានិគមបារ៉ាំង ធ្វើជាកម្មកររោងចក្រ កម្មករធាក់ស៊ីក្លូ ក្នុងកាល:ទេស:នោះ សមមានជីវភាពក្រីក្រ រហូតដល់ប្រពន្ធស្លាប់ចោល។លុះមកដល់កាល:ទេស:ស្រុកទេសរួចផ្តពីអាណានិគមបារាំង ចូលដល់សម័យសង្គមរាស្ត្រនិយម សមរស់ដោយការងារសុចរិត ជាកសិករមានសេចក្តីថ្លៃថ្នូរក្នុងសង្គមដែលសង្គមគទ្រសមជាប្រធានសហគមន៍ថែមទៀត ។
សរុបសេចក្តីមក ការងារសុចរិតពិតជាធ្វើឱ្យមនុស្សមានសេចក្តីថ្លៃថ្នូរមែន ហើយមានសុភមង្គលរស់នៅដោយសុខសាន្ត។
៣.សេចក្តីបញ្ចប់
.វាយតម្លៃប្រធាន : ប្រធានមានលក្ខណ:អប់រំល្អ ឱ្យមនុស្សស្រឡាញ់ការងារសុចរិត។
យោបល់ផ្ទាល់ខ្លួន:ខ្ញុំត្រូវស្រឡាញ់ការងារសុចរិត និងខំធ្វើជាយ្វជនថ្លៃថ្នូរក្នុងសង្គម។

សេចក្តីជូនដំណឹង

ដោយការជាប់រវល់មួយរយ:នេះ ខ្ញុំនឹងចាប់ផ្តើមផ្សព្វផ្សាយអក្សរសាស្ត្រនិងកិច្ចការសង្គមបន្តទៀតចាប់ពីខែកក្កដា២០២៣នេះ

កែយឺតមើលចម្ងាយ១០គីឡូម៉ែត្រ

សេចក្តីណែនាំស្តីពីការរៀបចំប្រឡងនៅសាលាមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា២០២២.២០២៣

ចុចទីនេះដើម្បីអានព័ត៌មានលម្អិត

https://bit.ly/3FtyZQ9

សទិសសូរនឹងពាក្យ-សូត-សូត្រ-សូធ្យ

១-សូត ( សំ. បា. ) សារថី, អ្នកបររថ; សម្ដីសម្ដែងអំណរ, ការថ្លែងអំណរ ។ ខ្មែរបុរាណប្រើជា កិ. “បញ្ចេញវាចាថ្លែងសេចក្ដី; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់” ក៏មាន, តែសម័យសព្វថ្ងៃនេះ ប្រើជា សូត្រ ( ម. ព. សូត្រ កិ. និង សូធ្យ ផង )

២-សូត្រ ( សំ.; បា. សុត្ត ) ចេស; ខ្សែឆ្មារ; សរសៃឆ្មារល្អិត ( មានសរសៃពីងពាង, សរសៃឈូក ជាដើម ) ។ សរសៃដែលស្រាវយកពីសំបុកដង្កូវនាង
ស្រាវសូត្រ, សំពត់សូត្រ ។
ពុទ្ធវចនៈចំណែកមួយ ជាវោហារប្រាប់ពន្យល់ពីបុណ្យបាប, គុណទោសជាដើម ( តែមិនមានបញ្ញត្តិឬអនុញ្ញាតទេ )
ប្រជុំពុទ្ធវចនៈ ៣ ចំណែកគឺ ព្រះវិន័យ, ព្រះសូត្រ, ព្រះអភិធម្ម ហៅព្រះត្រៃបិដក ។
គោលរបស់ការសិក្សាសម្រាប់ទន្ទេញឲ្យចាំ
គោលសូត្រ, ចាំសូត្រ, មេសូត្រ ។កិរិយាសព្ទ៖
ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់
សូត្រធម៌, សូត្របាលី, សូត្រអាគម; សូត្រឮៗ, សូត្រខ្សឹបៗ ។
មើលថាតាមសេចក្ដីដែលសរសេរស្រាប់ ក៏ហៅ សូត្រ បានដែរ ( តាមទម្លាប់ប្រើ )
ចៅក្រមសូត្រពាក្យឲ្យគូក្ដីស្ដាប់, សូត្រពាក្យសច្ចាប្រណិធាន; សូត្រសុន្ទរកថា ( ខ្មែរបុរាណសរសេរជា សូត ក៏មាន តែសម័យសព្វថ្ងៃនេះមិនដែលប្រើ ។ ម. ព. សូត្រ ន. ផង ) ។ សូត្ររៀន ឬរៀនសូត្រ សូត្ររំឭកសេចក្ដីដែលទន្ទេញចាំហើយមិនឲ្យភ្លេច ព្រមទាំងរៀនសង្កេតតៗទៅទៀតផង ។ បើសរសេរជា សូធ្យ ( អ. ថ. សូត ) គួរជាងដោយក្លាយមកពី សំ. សូធ្យ > ស្វាធ្យាយ; បា. សជ្ឈាយ ( ម. ព. នោះ ) ។

៣-សូធ្យ ( សំ. ស្វធ្យ, ស្វ ក្លាយមកជា សូ, ដូចជា ស្វ ក្លាយមកជា សួ គឺ ស្វស្ដិ > សួស្ដី, ស្វគ៌ > សួគ៌, សួគ៌ា នេះដែរ ) ទន្ទេញ; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់; អានតាមពាក្យដែលសរសេរស្រាប់; អានឲ្យគេថាតាម
សូធ្យធម៌, សូធ្យមេរៀន, សូធ្យសេចក្ដីឲ្យគេសរសេរតាម; មេសូធ្យ ។ប៉ុន្តែខ្មែរយើងជ្រុលប្រើជា សូត្រ យូរណាស់ហើយ ពិបាកនឹងកែឲ្យទៅជា សូធ្យ វិញ, បើអាច, លុះតែព្រមព្រៀងគ្នាប្រើ ទើបប្រើបាន ( ម. ព. សូត្រ កិ. ទៀតផង ) ។

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN មានវ័យ ៥៥ឆ្នាំហើយគិតត្រឹម ២០២២នេះ។ ឆ្លងតាមប្រវត្តិសាស្ត្រយូរអង្វែងនេះ តំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ កំពុងដើរតួយ៉ាងសំខាន់លើឆាកអន្តរជាតិ។ មកទល់ពេលនេះ សមាគមមួយនេះ មានសមាជិកពេញសិទ្ធិចំនួនដប់ប្រទេស និងដៃគូសន្ទនាជាច្រើនប្រទេសទៀត។

ចាប់តាំងពី​ការបង្កើត​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​១៩៦៧ បាន​ឆ្លងកាត់​វិបត្តិ​ជាច្រើន ទម្រាំ​ក្លាយជា​អង្គការ​តំបន់​ដែលមាន​តួនាទី​ស្នូល និង​អាច​ទាក់ទាញ​មហាអំណាច​ពិភពលោក ដើម្បី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​កាលបរិច្ឆេទ​នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​សមាជិក​ទាំ​ង ១០ ដើម្បី​រំលឹក​ខួប​នៃ​ការបង្កើត​អង្គការ​នេះ​៖  

១. ថៃ ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧

២. ម៉ាឡេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៣. សិង្ហ​បុរី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៤. ហ្វីលីពីន ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៥. ឥណ្ឌូនេស៊ី ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧

៦. ព្រុយ​ណេ ដា​រូ​សា​លឹម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៨៤

៧. វៀតណាម ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៩៥

៨. មី​យ៉ាន់​ម៉ា ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧

៩. ឡាវ​ចូល​ជា​សមាជិក​អាស៊ាន ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៩៧

១០. កម្ពុជាចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

សមាជិកបម្រុងគឺ

ទីម័រខាងកើតឬហៅថា ប៉ាពូគីនេ។

និមិត្តរូបនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍

និយមន័យស្នេហា

ស្នេហាមកពីពាក្យថាស្នេហ៍+ប្រហារ ស្នេហ៍មានន័យថាការស្រលាញ់រវាងចិត្តនិងចិត្ត ។ឯប្រហារមានន័យថាការវាយសម្រុកបុកបញ្ជូលគ្នា ដូចនេះស្នេហាមានន័យថាការស្រលាញ់រវាងចិត្តនិងវាយបញ្ជូលគ្នា

ចូរពណ៌នាពីល្បើងអាស៊ីតឡាក់ទិចក្នុងកោសិកាសាច់ដុំរបស់យើង។

កាលណាយើងបញ្ចេញថាមពលច្រើនហួសដូចជាលេង កីឡាយូរពេក ធ្វើការធ្ងន់ ឬខំប្រឹងរត់ខ្លាំងពេក ធ្វើឱ្យកោ សិកាសាច់ដុំប្រើប្រាស់អុកស៊ីសែនច្រើនជាងអុកស៊ីសែន ដែលស្រូបចូល ពេលនោះយើងខំប្រឹងដកដង្ហើមយ៉ាង ញាប់។ ករណីនេះ ធ្វើឱ្យខ្វះអុកស៊ីសែនក្នុងកោសិកា។ ដូចនេះ កោសិកាសាច់ដុំត្រូវប្រើប្រាស់ល្បើងអាស៊ីតឡាក់ទិច គឺម៉ូលេគុលស្ករត្រូវបានបំបែកក្នុងស៊ីតូប្លាសនៃកោសិកា ដោយពុំត្រូវការអុកស៊ីសែន បង្កើតបានអាស៊ីតឡាក់ទិច និងថាមពលតិចតួច មិនអាចផ្គត់ផ្គង់ក្នុងរយៈពេលយូរ។ នៅពេលអាស៊ីតឡាក់ទិចកើតឡើង ធ្វើឱ្យយើង ឈឺចុករោយក្នុងសាច់ដុំ។

ចូលឆ្នាំខ្មែរ

តើកបិលមហាព្រហ្មតំណាងអោយអ្វី…?

+ហេតុអ្វីកបិលមហាព្រហ្មមានតែព្រះសិរដង្ហែរាល់ៗឆ្នាំដោយបុត្រី៧នាក់…?
+ហេតុអ្វីកូនកបិលមហាព្រហ្មមាន៧នាក់ហើយសុទ្ធតែស្រី…?

*កូនស្រី តំណាងនគរមេ នគរមាតាធិបតេយ្យ នគរដែលមានស្រ្ដីជាអ្នកបង្កើតរដ្ឋដំបូង ដែលគេតាំងនាមហៅថា (នាងនាគ) សត្វនាគ តំណាង ធាតុទឹក ត្រជាក់ ងងឹត ព្រះចន្ទ ទន់ មនុស្សស្រី នេះជាមូលហេតុ ដែលទេវតានៅស្រុកខ្មែរ សុទ្ធតែស្រី គ្មានប្រុស ឬ កូនកបិលមហាព្រហ្ម មានសុទ្ធតែស្រី។

៧នាក់ តំណាង ៧ថ្ងៃ ក្នុងមួយសប្ដាហ៍ ហេតុដូច្នេះហើយបានជា ចូលឆ្នាំប៉ះចំថ្ងៃណា កូនស្រីតំណាងថ្ងៃនោះ ចុះមកថែរក្សាដែនដី មកដង្ហែព្រះសិរកបិលមហាព្រហ្មដែលជាបិតា។ ឧ.ប្រសិនបើឆ្នាំនេះ ចំថ្ងៃអាទិត្យ កូនស្រីថ្ងៃអាទិត្យមក ប្រសិនបើឆ្នាំក្រោយចំថ្ងៃចន្ទ កូនស្រីថ្ងៃចន្ទមក ហើយប្រសិនបើឆ្នាំទី៣ ចំថ្ងៃចន្ទ គឺកូនស្រីថ្ងៃចន្ទមកម្ដងទៀត មិនមែនមកម្ដងម្នាក់នោះទេ ព្រោះកូនស្រីមិនមែនជាទេវតា មិនមែនជាមនុស្ស គឺតំណាងអោយថ្ងៃទាំង៧នៃសប្តាហ៍តែប៉ុណ្ណោះ។

*ព្រះសិរកបិលមហាព្រហ្ម តំណាងអោយព្រហ្មវិហារធម៌របស់មនុស្ស រួមមាន
-មេត្តា
-ករុណា
-មុទិតា
-ឧបេក្ខា។

មាតាបិតាមានមុខ៤ ជាព្រហ្មនៃកូន ជាអ្នកដឹកនាំកូន
មន្រ្ដីរាជការមានមុខ៨ (៤លើ៤) ជាព្រហ្មនៃពលរដ្ឋ និង ព្រហ្ម នៃកូនខ្លួនឯង ជាអ្នកដឹកនាំពលរដ្ឋ និង ដឹកនាំកូនខ្លួនឯង។

ព្រះពុទ្ធមានមុខ១២ (៤ត្រួតគ្នា៣ដង) ជាព្រហ្មនៃសត្វលោក ជាព្រហ្មនៃពលរដ្ឋ ជាព្រហ្មនៃបុត្រាបុត្រី។

*ហេតុអ្វីពេលក្រវែង ព្រះសិរ កបិលមហាព្រហ្ម ដល់ដីឆេះដី ដល់សមុទ្ររីងសមុទ្រ ដល់អាកាស ឆេះអាកាស…?
*ន័យនេះ ប្រដូចទៅនឹងបុគ្គល ប្រសិនបើបោះបង់ព្រហ្មវិហារធម៌ ក្នុងខ្លួនចោលហើយ គឺអាចបង្កអោយលោកវិនាសបាន។
*មាតា បិតា បោះព្រហ្មចោល (លក់កូន រំលោភកូន)
មន្រ្ដីរាជការ បោះព្រហ្មចោល (ធ្វើបាបរាស្រ្ដ កេងទ្រព្យសម្បត្តិជាតិ)

ធម្មបាលកុមារ ស្ដាប់សត្វឥន្រ្ទីនិយាយគ្នា ដឹងថា សិរី៣ប្រការ៖

  • សិរីទី ១ ពេលព្រឹក នៅត្រង់មុខ
  • សិរីទី ២ ពេលថ្ងៃ នៅដើមទ្រូង
  • សិរីទី ៣ ពេលយប់ នៅចុងជើង។
    ធម្មបាលកុមារ ជាកុមារ ដែលមានចំណេះបញ្ញា ខាងផ្លូវធម៌យ៉ាងជ្រាលជ្រៅ អក្សរសិល្ប៍បង្កប់ន័យថា ស្ដាប់សត្វឥន្រ្ទីដោះប្រស្នា តែន័យពិតគឺ ធម្មបាលកុមារ
    ប្រើឥន្រ្ទិយទាំង ៥ ក្នុងពោធិបក្ខេយធម៌ទាំង ៣៧ ដើម្បីដោះប្រស្នាធម៌ របស់កបិលមហាព្រហ្ម។
    ឥន្រ្ទិយទាំង៥រួមមាន:
    ទី១ សទ្ធិន្រ្ទិយ សទ្ធាជាធំ
    ទី២ វិរិយិន្រ្ទិយ វិរិយៈជាធំ (សេចក្ដីព្យាយាម)
    ទី៣ សតិន្រ្ទិយ សតិជាធំ
    ទី៤ សមាធិន្រ្ទិយ សមាធិជាធំ
    ទី៥ បញ្ញិន្រ្ទិយ បញ្ញាជាធំ

*សិរីទី ១ នៅមុខ មានមាត់ជាធំ គឺ វចីសុចរិត
*សិរីទី ២ នៅទ្រូង មានចិត្តជាធំ គឺ មនោសុចរិក
*សិរីទី ៣ នៅជើង មានកាយជាធំ គឺ កាយសុចរិត
បុគ្គលណាប្រព្រឹត្តល្អទាំងកាយវាចាចិត្ត នោះនឹងទទួលបានសិរីសួស្ដីសុភមង្គលពេញមួយថ្ងៃ និង រាល់ៗថ្ងៃ ពុំមែនគ្រាន់តែយកទឹកលុបលាងមុខទ្រូងជើងមានសិរីសួស្ដីនោះឡើយ។

សិក្សាពាក្យ ចារិក ចារឹកនិងចរិត

ចារិក

ជានាមសព្ទ
(សំ. បា.) ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មក
ទៅកាន់ចារិកនៃខែត្រ ។
ពុទ្ធចារិក (ពុត-ធៈ–) ទីដែលព្រះពុទ្ធទ្រង់ស្ដេចទៅឬស្ដេចមក ។ល។

ចារឹក

កិរិយាសព្ទ
ចារ, សរសេរ កត់
ខ្មែរក្នុងបុរាណសម័យ បានចារឹកប្រវត្តិនៃសិលាប្រាសាទថ្មនានាច្រើនតំបន់ ។

នាមសព្ទ
អ្វីៗ មានផ្ទាំងថ្មជាដើម ដែលមានអក្សរជាសម្គាល់
គោលចារឹកព្រំដែន; សិលាចារឹក; មានចារឹកជាគ្រឿងសំគាល់ ។ ល ។

ចរិត

ជានាមសព្ទ
(សំ. បា.) ការប្រព្រឹត្តិ; កិរិយាមារយាទ; ឫកពា, បែបបទ ។ល។
ចរិតល្អ, ចរិតមិនល្អ ។ មនុស្សខូចចរិត គឺមនុស្សបង់ឫកពាប្រក្រតី, ដែលរកកល់ឆ្គួត ។ បើមាន ទុ ភ្ជាប់ពីខាងដើម ត្រូវសរសេរជា ទុច្ចរិត, បើមាន សុ នៅខាងដើម ត្រូវសរសេរជា សុចរិត ។

អរិយសច្ច:៤

 អរិយសច្ចៈ ជាពាក្យបាលី (សំស្រ្កឹត: ចត្វានិ អារ្យសត្យនិ चत्वारि आर्यसत्यानि catvāri āryasatyāni) ជាទ្រឹស្តីដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា ដែលព្រះពុទ្ធបង្រៀនជាប្រពៃណី ក្នុងធម្មចក្កប្បវត្តនសូត្រ ។

អត្ថន័យរបស់អរិយសច្ចៈ

តាមប្រភពផ្សេងៗ ការបកប្រែខ្លី នៃពាក្យអរិយសច្ចៈគឺៈ

  • ១- សេចក្តីទុក្ខ មានពិត
  • ២- សេចក្តីទុក្ខ កើតមកពីតណ្ហា
  • ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់
  • ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។

ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច ៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច ៤ នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។

តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ

  • ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ
  • ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ
  • ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ
  • ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។

វែងឆ្ងាយទៀត ការបកស្រាយខ្លះ នៃធម្មចក្កប្បវត្តនសូត្រ មានសេចក្តីពន្យល់ន័យ អំពីអរិយសច្ច៤ ចំណែកខ្លះទៀត គ្មានការពន្យល់ន័យទេ ។ ឧទាហរណ៍ ដូចជាការ បកស្រាយរបស់សវ៌ាស្តិវាទ បង្ហាញសច្ចៈថាជាទ្រឹស្តី ប្រើក្នុងវិធីសមាធិផ្សេងៗ ហើយ គ្មានសេចក្តីពន្យល់ន័យទេ ។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យៈ

  • ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ)

“នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។

  • ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ)

“នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។

  • ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ)

“នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។

  • ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ)

“នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។

ទំនាក់ទំនងរបស់អរិយដ្ឋង្គិកមគ្គ

ក្នុងការបកស្រាយ នៃធម្មចក្កប្បវត្តនសូត្រ ដែលមាននៅក្នុងសំយុក្តអាគម គ្មានការបរិយាយអំពីអរិយដ្ឋង្គិកមគ្គទេ ។ សមាធិលើអរិយសច្ច៤ ត្រូវគេជ្រើសរើសយក ជាមគ្គវិញ ។

ការបកស្រាយ

ក្នុងចំណោមការសិក្សា ជំនាន់ដើម ផ្នែកព្រះពុទ្ធសាសនា សាលា ឯកវ្យាវហារិកៈ Ekavyāvahārika គាំទ្រទ្រឹស្តីដែលថា បន្ទូលរបស់ព្រះពុទ្ធ មានន័យរួមតែមួយ ដ៏ខ្ពង់ខ្ពស់ហើយថាអរិយសច្ចៈ៤ អាចចម្រើនឲ្យសម្រេចបាន ដោយសាបញ្ញាតែមួយ ។ និកាយឥណ្ឌានមួយទៀត មហីសាសកៈ Mahīśāsakas គាំទ្រថា អរិយសច្ច៤ត្រូវសមាធិ រួមជាមួយគ្នា ។
តាមភិក្ខុថនិស្សរោ Thanissaro អរិយសច្ច៤ ជាការប្រសើរ ត្រូវយល់ច្បាស់ ថាជាប្រភេទនៃការពិសោធន៍ មិនមែនជំនឿទេ ។

អរិយសច្ច៤និងឈូកសូត្រ

អត្ថបទនៃឈូកសូត្រ (សំស្រ្កឹតៈសទ្ធម៌បុណ្ឌរីកសូត្រ Saddharma Puṇḍarīka Sūtra) មានទស្សនៈចំពោះអរិយសច្ច៤ ថាជាការប្រៀនប្រដៅដំបូង របស់ព្រះពុទ្ធ ប៉ុន្តែមិនមែនជា ការបង្រៀនចុងក្រោយទេ ។ ក្នុងវគ្គទី៣ សូត្រនេះបង្ហាញ អ្វីដែលហៅថាធម៌ដ៏អស្ចារ្យ និងខ្ពង់ខ្ពស់បំផុតៈក្នុងកាលកន្លងមកនេះ នៅពារាណសី អ្នកបង្វិលកង់ព្រះធម៌ នៃអរិយសច្ច៤ ចែកនូវភាពខុសគ្នា ហើយទេសនាថា អ្វីៗទាំងអស់កើតឡើងហើយ ត្រឡប់ជាវិនាសសាប សូន្យទៅវិញ មានខន្ធ៥ជាគ្រឿងប្រដាប់ ។ ឥឡូវនេះ អ្នកបង្វិលកង់ដ៏ឧត្តម ខ្ពង់ខ្ពស់បំផុត នៃព្រះធម៌ ។ ព្រះធម៌នេះមានជម្រៅ ដ៏ខ្លាំងហើយមិនងាយ នឹងយល់បាន មានតែមនុស្សមួយចំនួនតិច ដែលជឿតាមព្រះធម៌ ។ តាំងតែពីពេល ដែលកន្លងមក យើងធ្លាប់បានឮ ព្រះដ៏មានព្រះភាគប្រៀនប្រដៅ ប៉ុន្តែយើងពុំដែលឮព្រះធម៌ ដែលជ្រាលជ្រៅ អស្ចារ្យហើយឧត្តុងឧត្តម យ៉ាងនេះទេ ។ តាំងពីព្រះដ៏មានព្រះភាគ ទូន្មានធម៌នេះមក យើងទាំងអស់គ្នាទទួលស្វាគមន៍ ដោយសេចក្តីរីករាយ ។

ព្រះភិក្ខុនិឆិរេន Nichiren (ភិក្ខុជាតិជប៉ុន) ដែលការទូន្មានរបស់ព្រះអង្គ មានមូលដ្ឋានក្នុងឈូកសូត្រ បានប្រកាសក្នុងលិខិត “ការប្រៀបធៀប រវាងឈូកសូត្រនឹងសូត្រដទៃ” ថា ទ្រឹស្តីនៃអរិយសច្ច៤ ជាការបង្រៀនពិសេស ពន្យល់ចំពោះតែ សាវ័កសិស្សប៉ុណ្ណោះ ចំណែកឯឈូកសូត្រវិញ គឺបង្រៀនស្មើៗគ្នាទាំងអស់ ។

កំចីភាសាបរទេស

កំចីភាសាបរទេស ៖ ខ្មែរបានមានទំនាក់ទំនងជាមួយបរទេសតាំងពីសម័យបុរាណម្លេះតាមរយៈពាណិជ្ជកម្ម ការទូត ទេសចរណ៍និងទំនាក់ទំនងអរិយធម៌រវាងផងគ្នា។
នៅសម័យបុរាណ ពេលខ្មែរមានទំនាក់ទំនងជាមួយបរទេស ខ្មែរបានផ្សព្វ ផ្សាយវប្បធម៌របស់ខ្លួន ហើយក៏ទទួលវប្ប ធម៌បរទេសមកវិញផងដែរ។

១. ពាក្យកំចីថៃ ៖ ពាក្យខ្មែរយើងមួយចំនួនតូចមានប្រភពចេញមកពីភាសា ថៃ ព្រោះនៅប្រមាណសតវត្សទី១៧ គឺក្រោយពេលបែកបន្ទាយលង្វែក ពាក្យថៃបានហូច្រាស់មកកម្ពុជាវិញ។

  • កាពិ = ម្ហូបធ្វើពីគីនិងអំបឹលបុកឲល្អិត
  • កាពិផៅ = កាពិចៀន
  • ក្លងខែក = ស្គរជ្វាគឺស្គរមួយប្រភេទដែលមានរាងវែងពាសស្បែកទាំងសងខាង។
  • ក្លងឆ្នះ = ស្គរមួយប្រភេទមានទ្រង់ទ្រាយមិនខុសពីសរ្គជ្វា ប្រើសម្រាប់ទះបញ្ជើចលើខ្នងដំរីឲ្យកងទ័ពដើរស្រុះគ្នា
  • ក្វែន = វៃ វាងវៃ ស្ទាត់ ជំនាញ
  • ខុនហ្នឹង = មនុស្សម្នាក់
  • ខុន = ឈ្មោះកូនចត្រង្គដែលសន្មតថា ជាស្តេចខុនចត្រង្គ
  • ខុនណាង = ស្រីជាភរិយាមន្ត្រី ជំទាវខុនណាង
  • ខៅតាក = បាយហាលឲ្យក្រៀម
  • ខ្វាម = ចាប់ខ្វាម
  • ចៃឬដួងចៃ = ចិត្ត
  • ចៅ ឬព្រះចៅ = ម្ចាស់
  • ឆាន់ = ខ្ញំុ(ពាក្យសង្ឃ)
  • ដៀវ = មួយ តែមួយ
  • ឌឺ = ផ្គើនឲ្យ និយាយផ្គើន
  • ឌឺដង = និយាយដៀមដាម
  • ណាំនួន = សមរម្យ សមសួន
  • ពាក្យសងបំណុលមួយចំនួនដែលថៃយកពីខ្មែរទៅប្រើ ហើយខ្មែរក៏យកពាក្យនោះមកប្រើវិញដោយត្រាប់តាមសូរថៃ ៖
  • កុន = ឈ្មោះល្បែង ជាប់កុន ដោះកុន
    លេងកុន មើលកុន
  • ក្រុត =ធាតុគីមីមានរសជាតិជូរ ទឹកក្រុត
  • ឆ្លាត = ប៉ិនប្រសប់
  • ចំណាន = ពូកែ
  • ចឺម = ចិញ្ចើម = ក្បិតចិញ្ចើម
  • ទិតៀន = រិះគន់
  • ប្រថាប់ត្រា = បោះត្រា
  • សំខាន់ = ដែលគួរកត់សម្គាល់ សំគាល់
  • សុភ័ន្ត = ការកាត់សក់

២-ពាក្យកំចីចិន ៖ ពាក្យខ្មែរមួយចំនួនខ្ចីពី ភាសាចិន ដូចជា ៖

  • កាវ = វត្ថុស្អិតធ្វើដោយស្បែក ជ័រកាវ
  • កុង = ជីតា
  • កុងស៊ី = ក្រុមហ៊ុន ( កុងស៊ីស្រា)
  • កៅយក់ = ឈ្មោះថ្នាំមួយប្រភេទសម្រាប់ បិទឲ្យជក់ខ្យល់ ជក់ឈាមឬខ្ទុះ
  • កៅអី = តាំងសម្រាប់អង្គុយ
  • កៅឪឬកៅអូវ = ឈ្មោះលេខធំក្នុងល្បែងធួ ឬអាប៉ោង
  • គុយទាវ = អាហារធ្វើដោយសសៃរម្យ៉ាងស្រុះលាយសាច់ចិញ្រាំផ្សំនឹងគ្រឿង
  • គូឆាយ = ឈ្មោះបន្លែមួយប្រភេទ មានស្លឹកសំប៉ែត តូចវែង
  • ឃឹម = ឧបករណ៍ភ្លេងម្យ៉ាងធ្វើដោយលួសមានស្នូក
  • ចាប់ឆាយ = ឈ្មោះសម្លម្យ៉ាងគឹមានបន្លែ 10មុខ ( សម្លចាប់ឆាយ)
  • ចិក = មា ពូ (ខាងឪពុក)
  • ចុងភៅ = អ្នកដណ្តាំស្ល
  • ចែ = បងស្រី
  • ឆា = ចម្រាញ់ ចំហៀវ ធ្វើសម្លឆា
  • ឆាឆៅ = ធ្វើអុកឡុក រុកគួន
  • ឆុង = ដាក់តែឬកាហ្វេចូលក្នុងទឹកក្តៅ
  • ឈឹង = តុទាបរាងវែងបន្តិចឬបួនជ្រុង
  • ដង្ខៅ = មេជំនួញ (ថៅកែ )។

៣-ពាក្យកំចីយួន(វៀតណាម)

  • ខ្វែវ = ប្រដាប់សម្រាប់កាត់ឬច្រូតស្មៅ
  • ចាវ = ផ្អកចាវ
  • ឆែកែវ = រទេះអូស (អូសឆែកែវ)
  • ញ៉ាក = ញញើត
  • ដ = កំពង់ចម្លង
  • ណែម = ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើ ដោយស្បែកជ្រូកឬលាយសាច់ចិញ្ច្រាំមាន ស្លឹករលួសបាយឬស្លឹកកន្ទួតស្រុត ស្លឹកចាព្លូ​ខ្ចប់ជាមួយផងទុកឲ្យឡើងបាយស្រា ជូរបន្តិចៗ បើបានដាក់ម្ទេសហឹរបន្តិចៗគឺ រិតតែឆ្ងាញ់។

៤- ពាក្យកំចីបារាំង ៖
ខ្មែរបានទទួលឥទ្ធិពលភាសាបារាំងក្នុងសតវត្សទី ១៩ ដល់សតវត្សទី ២០ ។ពាក្យបារាំដែលខ្មែរប្រើន ច្រើនជាភាសាបច្ចេកទេស។

  • បារាំង ស៊ីម៉ង់ត៍ ស៊ីរ៉ូ ម៉ែត្រ លីត្រ ម៉ាស៊ីន កាសែត កុងសី កុងស៊ុល កៅស៊ូ ក្រែប រ៉េស៊ីដង់ គីឡូម៉ែត្រ………។
    (រៀបរៀងដោយ ៖ យួន បូរ៉េត )

សាមគ្គីនាំឱ្យរស់បែកបាក់សាមគ្គីនាំឱ្យស្លាប់

កំណាព្យ៖ បទពាក្យប្រាំពីរ

សាមគ្គីនាំឱ្យរស់ បែកបាក់សាមគ្គីនាំឱ្យស្លាប់

ក្បួនតែងកាព្យពាក្យ៧

១-ជីងចក់ទុំជញ្ជាំងចាប់មូស ស៊ីហើយរួចជុះដាក់ជញ្ជាំង

តុកកែលបលួចទះតប់ផាំង              ជីងចក់ភាន់ភាំងបាត់មូសសូន្យ ។

២-តុកកែស្រែកថានែជីងចក់                       ខ្លួនតូចច្រម៉ក់មិនមាំមួន

ទុកមូសឱ្យអញសក្តិសមសួន                      ព្រោះអញមានខ្លួនធំហើយមាំ ។

៣-ជីងចក់ស្រែកថានែតុកកែ                      មាឌអញធំដែរចូរឯងចាំ

ឯងដណ្តើមអញរួចហើយខាំ                       មូសតូចចិត្តធំរត់គេចបាត់។

៤-តុកកែស្រែកបូលទាំងក្រៀមក្រោះ     ដោយសារជម្លោះនាំបង់ខាត

ថាយើងទាំងពីរមិនឆ្លៀវឆ្លាត               លាភយើងក៏បាត់ដោយខ្វះសាមគ្គី ។

៥-សាមគ្គីនាំមកនូវសុខជា                         មូលមិត្តមូលគ្នាមិនមានពីរ

រស់នៅបានសុខគ្រប់នាទី                  យើងត្រូវសំភីថែរក្សា ៕

(និពន្ធដោយ យួន បូរ៉េត )

វចនានុក្រមបាលីសំស្ក្រឹត-ខ្មែរ

សូមចុចលើតំណភ្ជាប់ទីនេះដើម្បីអានវចនានុក្រមបាលីសំស្ក្រឹតខ្មែរ

https://drive.google.com/file/d/1mWNVyxqO56lKQZKLabBmKZrtlAOdsEWs/view?usp=drivesdk

កិច្ចប្រជុំបូកសរុបឆ១ថ្ងៃទី ០២មេសាឆ្នាំ២០២២ នៅវិទ្យាល័យមេសាង ។ក្នុងឱកាស់នេះដែរ លោកផន សារ៉េតប្រធានការិ.អយក.ស្រុកមេសាង បានជួបសំណេះសំណាលជាមួយគ្រូៗទាំងអស់ដោយលើកឡើងពីវិស័យអប់រំនៅកម្ពុជា ក៏ដូចពិភពលោក ពិសេសការឆ្លងកាត់ប្រវត្តិសាស្ត្រកន្លងមករហូតដល់បច្ចុប្បន្ន។

វិធីតែងកំណាព្យបទពាក្យ៧

បទពាក្យ៧ ជាក្បួនតែងកាព្យមូលដ្ឋានដែលគោរពតាមក្បួនតែងជាដាច់ខាត។

ក. រង្វាស់កាព្យ : 

ក្នុង១វគ្គ ឬល្បះមាន៤ឃ្លា ក្នុង១ឃ្លាមាន ៧ព្យាង្គ្គ (កាព្យមូលដ្ឋាន)។

ខ. ចំណាប់ចួន : 

ខ១.ចួនក្នុងវគ្គ ឬល្បះ

ព្យាង្គ្គទី៧ នៃឃ្លាទី១ ចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី២ ។

ព្យាង្គ្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី៣ ហើយចួននឹងព្យាង្គ្គទី២ ឬព្យាង្គ្គទី៤ នៃឃ្លាទី៤ ។

ខ២. ចួនឆ្លងវគ្គ ឬល្បះ

ព្យាង្គ្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គមុន ចួននឹងព្យាង្គ្គទី៧ នៃឃ្លាទី២ ក្នុងវគ្គបន្ទាប់ ។

* កំណត់សម្គាល់: 

បើសិនជាតែងកំណាព្យចួននឹងព្យាង្គទី២ ឃ្លាទី២ រាល់វគ្គ នោះ កំណាព្យត្រូវតែចួននឹងព្យាង្គទី២ ឃ្លាទី២ និងឃ្លាទី៤គ្រប់វគ្គ។ ហើយបើសិនជាតែងកំណាព្យចួននឹងព្យាង្គទី៤ឃ្លាទី២រាល់វគ្គ នោះក្នុងកំណាព្យត្រូវចួននឹងព្យាង្គទី៤ឃ្លាទី២និងឃ្លាទី៤ គ្រប់វគ្គ។

ឧទាហរណ៍: ជួននឹងព្យាង្គទី២

១-រ័ត្នអូនស្រស់ថ្លាដូចចរណៃ មាសថ្លៃអូនឆ្លាតស្អាតគ្មានពីរ

បងនឹកដល់អូនគ្រប់នាទី នារីចេះសព្វគ្រប់ប្រការ។

២-មានទាំងគំនិតសន្សំទ្រព្យ បន្សំបន្ទាប់មិនហ៊ឺហារ អូនល្អនឹងបងដូចទេវតា គ្រងថែរក្សាបងឱ្យខ្ពស់។

(និពន្ធដោយ យួន បូរ៉េត)

បកស្រាយ

ចួនក្នុងវគ្គ

ព្យាង្គ្គទី៧ (ចរណៃ)ឃ្លាទី១ វគ្គទី១   ជួននឹងព្យាង្គទី២(ថ្លៃ) ឃ្លាទី២ វគ្គទី១ ។

ព្យាង្គ្គទី៧ (ពីរ)ឃ្លាទី២ វគ្គទី១   ជួននឹងព្យាង្គទី៧(នាទី,ទី) ឃ្លាទី៣ វគ្គទី១ ហើយជួននឹងព្យាង្គទី២(នារី,រី) ឃ្លាទី៤ វគ្គទី១ ។

ចួនឆ្លងវគ្គ

ព្យាង្គ្គទី៧(ប្រការ,ការ)ឃ្លាទី៤ វគ្គទី១   ជួននឹងព្យាង្គទី៧ (ហ៊ឺហារ,ហា) ឃ្លាទី២ វគ្គទី២ ។

ឧទាហរណ៍: ជួននឹងព្យាង្គទី៤

១-ផ្ទៃមេឃស្រលះច្បាស់ដួងចន្ទ ក្នុងរូបអាត្ម័នកាន់ដៃស្រី រៀនគូរសរសេរពាក្យពេចន៍ន័យ វិជ្ជាស្រីថ្លៃន័យវិទ្យាសាស្ត្រ។

២-អូនសូធអាសុំីដអាមីណេ តាងដោយATCGច្បាស់ ទន្ទេញចាំមាត់អូនយល់ច្បាស់ អូនពូកែណាស់ប្រត្យក្សស្បាន់។

បកស្រាយ ៖

ក.រង្វាស់កាព្យ ៖កំណាព្យខាងលើជាកាព្យបទពាក្យ៧មាន២វគ្គ ឬហៅថា ២ល្បះ។ ក្នុងល្បះនីមួយៗមាន៤ឃ្លា ដែលក្នុងឃ្លានីមួយៗមាន៧ព្យាង្គ។

ខ.ចំណាប់ចួន

ខ១.ចំណាប់ចួនក្នុងវគ្គ៖ នៅក្នុងវគ្គទី១ យើងឃើញថា ព្យាង្គទី៧ (ចន្ទ)ក្នុងឃ្លាទី១ វគ្គទី១ ចួននឹងព្យាង្គទី៤(អាត្ម័ន) ឃ្លាទី២ វគ្គទី១ ។

ព្យាង្គទី៧ (ស្រី)ក្នុងឃ្លាទី២ វគ្គ១ ចួននឹងព្យាង្គទី៧(ន័យ)ក្នុងឃ្លាទីទី៣ វគ្គទី១ ហើយចួនព្យាង្គទី៤(ថ្លៃ)ឃ្លាទី៤ វគ្គទី១ ។

ខ២.ចំណាប់ចួនឆ្លងល្បះ ៖ ព្យាង្គទី៧(វិទ្យាសាស្ត្រ,សាស្ត្រ)ឃ្លាទី៤ វគ្គទី១ ចួនព្យាង្គទី៧(ច្បាស់)ឃ្លាទី២ វគ្គទី២  ហើយចួនព្យាង្គទី៤(ណាស់)ឃ្លាទី៤វគ្គទី២។

ផ្កាឈូករ័ត្ន

ប្រដាប់បន្តពូជបុរសនិងស្ត្រី

ប្រដាប់បន្តពូជបុរស និងស្ត្រី មានលក្ខណៈខុសគ្នា និងមានតួនាទីខុសគ្នាដែរ។
១. ប្រដាប់បន្តពូជបុរសរួមមាន
+លឹង្គ

៊+ពងស្វាស
+សរីរាង្គពុំនាក់(លិង្គ)
+បំពង់ឧបសម្ព័ន្ធ មាន បំពង់អេពីឌីឌីម និង
បំពង់យ៉ង ។
+ក្រពេញឧបសម្ព័ន្ធ មាន -ថង់ពូជ – ប្រូស្តាត- ខូពែ ។
+ ពងស្វាស
+ បំពង់មេជីវិត
+ ថង់ទឹកកាម
+  ទឹកកាម  (អាចហៀរចេញមកក្រៅពេលពេញវ័យហៅថាសុបិន្តសើម)

រូបផ្គុំប្រដាប់បន្តពូជមនុស្សប្រុស
លិង្គផ្នែកខាងក្នុង

២. ប្រដាប់បន្តពូជស្តី្ររួមមាន៖

ប្រដាប់បន្តពូជស្រ្តីមាន៖
+ ផ្លូវយោនី + កស្បូន + តួស្បូន + បំពង់ផាឡូប(ដៃស្បូន)

+ អូវែ
+ មេជីវិតញី (ជ្រុះធ្លាក់ ១ខែម្តងចាប់ពីពេលពេញវ័យរហូតដល់អស់រដូវ)
+ ដោះ (សម្រាប់ផលិតទឹកដោះ ពេលមានផៃ្ទពោះ និងពេលបំបៅដោះកូន)

ប្រដាប់បន្តពូជស្ត្រី

៣. របៀបថែទាំ ឬអនាម័យប្រដាប់ភេទ
–  បុរសត្រូវដុះលាងលឹង្គឲ្យបានស្អាតជានិច្ច ជាពិសេសត្រូវដុសសម្អាតផ្នែកខាងចុងលឹង្គ។
–  ស្ត្រីត្រូវសម្អាតទ្វារមាសឲ្យបានស្អាតល្អ។ ក្នុងពេលមានរដូវស្ត្រីគួរណាស់សម្អាតប្រដាប់ភេទយ៉ាងហោចណាស់ឲ្យបាន ២ដងក្នុងមួយថ្ងៃ។ ប្រើសំឡីអនាម័យ ឬកំណាត់សំពតស្អាត រួចបោកគកកំណាត់សំពតនោះជាមួយសាប៊ូ ហើយហាលថ្ងៃឲ្យស្ងួត ព្រោះកំដៅថ្ងៃអាចសម្លាប់មេរោគបាន។ ប្រសិនបើប្អូនធ្វើការកន្លែងសើម (ដូចជានៅ វាលស្រែ) ចូរប្អូនដុសលាងខ្លួនឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ ស្ត្រីគួរជៀសវាងការហែលទឹកត្រពាំង ឬទន្លេ ដែលមានទឹកកខ្វក់នៅពេលកំពុងមានរដូវ។ ស្ត្រីគួរជូត ឬលាងសម្អាតគូថពីមុខទៅក្រោយ (ពីទ្វារមាសទៅរន្ធគូថ) បន្ទាប់ពីបន្ទោរបង់រួច។ ការជូតសម្អាតត្រូវប្រើក្រដាស់ទន់ស្អាត។ ជាការប្រសើរគួរតែប្រើទឹកស្អាត សម្រាប់លាងសម្អាត។

៤. ការពិតមួយចំនួនគួរដឹង

  • សន្ទះ​ព្រហ្មចារី​អាច​ដាច់​រហែក​ដោយ​ឯកឯង តាមរយៈ​ការលេង​កីឡាកាយ​វប្បកម្ម​មួយចំនួន
  • ​យោនី​អាច​លាង​សម្អាត​ដោយ​ខ្លួនឯង​ពី​ធម្មជាតិ​។ “​ការបាញ់​ថ្នាំ​លាង​សម្អាត​” ឬ​ការ​ដុសលាង​ផ្ទៃ ខាងក្នុង​ជាការ​មិនចាំបាច់ ហើយ​ជារឿយៗ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​
  • មនុស្ស​មួយចំនួន​ចង់​ផ្លាស់ប្តូរ​ភេទ​របស់ខ្លួន ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​ភេទ​របស់​ពួកគេ​។ ការផ្លាស់ប្តូរ​នេះ​អាចធ្វើ​ទៅបាន​ដោយ​ការប្រើ​អ័រម៉ូន ឬ​ការវះកាត់​ដើម្បី​ផ្លាស់ប្តូរ​សរីរាង្គ​ភេទ​ជា​អចិ​ន្ត្រៃយ៍​។ តែ​ការផ្លាស់ប្តូរ​នេះ​មិនអាច​វិល​មករក​ភាព​ដើម​វិញ​ទេ ដូចនេះ​មុននឹង​ធ្វើការ​សម្រេចចិត្ត​ណាមួយ គឺ​ត្រូវ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ និង​ពិគ្រោះ​យោបល់​ជាមួយ​សមាជិកគ្រួសារ និង​អ្នកជំនាញផ្នែក​ផ្លូវភេទ​ជា​ចាំបាច់​។​

​ការលាង​សម្អាត​ប្រដាប់បន្តពូជ ជាការ​ចាំបាច់​សម្រាប់​យុវវ័យ​គ្រប់រូប​។ សកម្មភាព​នេះ​គួរ​ធ្វើជា​ប្រចាំ​ពិសេស​នៅ​ចុង​លឹ​ង្គ​សម្រាប់​បុរស​។ លើសពីនេះ​ចំពោះ​យុវនារី​គួរ​ពិនិត្យ​ដោយ​ខ្លួនឯង​នូវ​បម្រែបម្រួល​ប្រព័ន្ធបន្ត​ពូជ​។ ក្នុង​លក្ខណៈខុស​ប្រក្រតី ត្រូវ​ប្រាប់​អ្នក​ដែល​ទុកចិត្ត​ដូចជា ម្តាយ និង​អ្នកគ្រូ ព្រមទាំង​ទៅ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ឯកទេស​។​

អត្ថន័យច្បាប់ស្រីរបស់ព្រះអង្គឌួង

ក្នុងច្បាប់ស្រីរបស់ព្រះបាទអង្គឌួង បានបង្ហាញឲ្យឃើញច្បាស់អំពីលក្ខណៈជាមង្គលនិងអពមង្គលរបស់ស្ត្រី។
១- មង្គលនៃស្ត្រី៨ប្រការ ៖
– ស្រីជា ៖ មានឫកពាស្រគត់ស្រគំសម្តីពីរោះពិសា
– ស្រីត្រង់ ៖ ចេះថែរក្សាទ្រព្យសម្បត្តិមិនមានប្រមាថ
– ស្រីគាប់ ៖ ឧស្សាហ៍ព្យាយាម សន្សំសំចៃ
– ស្រីប្រាជ្ញ ៖ ចេះអធ្យាស្រ័យស្រស់ស្រាយរាក់ទាក់
– ស្រីស្អាត ៖ ចេះរៀបចំទុកដាក់ផ្គាប់ចិត្តប្តី
– ស្រីស្មោះ ៖ ស្វាមីភក្តិចំពោះប្តីតែមួយ
– ស្រីស្លូត ៖ ស្តាប់បង្គាប់តាមប្តីជានិច្ច
– ស្រីស្មើ ៖ មានខន្តី ស៊ូទ្រាំស្លាប់រស់ជាមួយប្តី។
២- មង្គលនៃភរិយា ៖
– មាតាភរិយា ៖ ជាភរិយាទុកដូចម្តាយ ព្រោះចេះអាណិតប្តីដូចកូន ចង់ឲ្យប្តីមានចំណេះវិជ្ជា យសសក្តិរុងរឿង មានទ្រព្យសម្បត្តិ ស្លៀកពាក់ស្អាតបាត មានចំណីអាហារគ្រប់គ្រាន់ សុខភាពបរិបូណ៌ ថែទាំប្តីជាប្រចាំ។
– ទាសាភរិយា ៖ ភរិយាដូចអ្នកបម្រើ ខំបម្រើប្តីអស់ពីដួងចិត្ត គោរពប្តី ស្តាប់ប្តី
– ភគិនីភរិយា ៖ ភរិយាទុកដូចបងប្អូន ទទួលដំបូន្មានពីប្តី ដូចទទួលដំបូន្មានពីបងដូច្នេះដែរ ប្តូរផ្តាច់ជាមួយប្តី យកប្តីជាពំនាក់ឥតបែកបែរ។
– សុខាភរិយា ៖ ជាភរិយាទុកដូចមិត្តសម្លាញ់ ចង់ជួបប្តីជានិច្ច បាត់មុខប្តីមិនបាន សម្បាយជាមួយប្តីជានិច្ច។
៣- អពមង្គលនៃស្ត្រី ៖
– ស្រីមាយា ៖ មាយាឥតល្ហែ ស្រីមាយាលាយចើក ស្រីមាយាឥតលក្ខណ៍ ស្រីមាយាអប្រិយ ស្រីមាយារួសរេ ស្រីមាយាកាលី ស្រីមាយាមុខរឹង ស្រីមាយាបម្រើប្តីមិនដែលស្មោះស្មើ ស្រីមាយាខ្វិចខ្វង់ ស្រីមាយាលាយអាស ស្រីមាយាល្បិចល្បែង ស្រីមាយាមានោមានះ ស្រីមាយាលែបខាយ ស្រីមាយាសស្រាញ់ ស្រីមាយាពេកក្តាត់ ស្រីមាយាពិតៗ ស្រីមាយាវេះវេរ ស្រីមាយាស្រីមាយាចេះក្តាត ស្រីមាយាមែនមួន ស្រីមាយាល្បែង ស្រីមាយាកិរិយា ស្រីមាយាល្បិចម្ញ៉ិកម្ញ៉ក់ ស្រីមាយាគ្មានពិត ស្រីមាយាអំពើ ស្រីមាយាយល់ប្រុស ស្រីមាយាឆ្មើងឆ្មិត ស្រីមាយាឥតស្រាន្ត ស្រីមាយាស្រើបស្រាល ស្រីមាយាធ្វើឆ្កួតលលាដ៍ ស្រីមាយាក្រៅក្រឹត្យ ស្រីមាយាលាមក ស្រីមាយាញ៉ិកញ៉ុក ស្រីមាយាកន្លេង ស្រីមាយាណាស់ណា ស្រីមាយាលេងក្មេង ស្រីមាយាឥតខ្មាស់ ស្រីមាយាផ្សេងៗ……..។ល។
៤- ស្រីបង្ហិនប្តី ៖ ចាយវាយឥតគិត ឲ្យប្តីមានទុក្ខក្រតោកយ៉ាក មិនចេះទុកដាក់ ខ្ជឹលដើរតែលេង ផឹកស្រា ទិញដូរជឿគេ ចាយវាយមិនឈប់ ខ្ជីខ្ជា លួចទ្រព្យគេ ឈ្លោះនឹងគេ យកទ្រព្យទៅផ្គាប់ចិត្តសាហាយស្មន់។
៥- ស្រីចើក ៖ ចង់ដើរលេងព្រៃ សួនច្បារ ចម្ការឧធ្យាន ចង់ជិះទូកលេង ចង់ងួតទឹក សើចលេងក្អាកក្អាយ ដើរលេងផ្ទះគេ ចង់ទៅផ្សារ អង្គុយបង្ហាញឫកនៅមាត់ទ្វារ ស្រីចើកឈឺផ្ទៃ អង្គុយម្នាក់ឯងយប់ស្ងាត់ ចង់មើលល្បែង ចង់ស្តាប់សម្លេងប្រុសៗ ចង់ស្តាប់ពាក្យពេចន៍វោហារ សេពគប់នឹងមិត្តស្រីពេស្យា ដើរលេងផ្តេសផ្តាស់ ចង់ល្បែងប្រុស ចង់ផឹកស្រា ។
៦- ស្រីអាស់ ៖ កាចប្រច័ណ្ឌប្តី ចចេសឈ្នានីសប្តី ចិត្តធំនឹងប្តី និយាយដើមប្តី នាំរឿងចូលផ្ទះ មិនស្តាប់ប្តី ស្និទ្ធនឹងប្រុស និយាយទាក់ទងនឹងប្រុស សម្តែងឫកដាក់ប្រុស មិចភ្នែកដាក់ប្រុស ញាកមុខដាក់ប្រុស លៀនអណ្តាតដាក់ប្រុស ប្រលែងនឹងប្រុស អង្អែលពោះឲ្យប្រុសឃើញ បញ្ចេញដោះឲ្យប្រុសឃើញ បញ្ចេញតម្បារពោះឲ្យប្រុសឃើញ ស្លៀកសំយ៉េស រលាស់សំពត់ សើយសំពត់ លូកកេរ្តិខ្មាស់
៧- ស្រីមាក់ងាយប្តី ៖ មាក់ងាយប្តីខ្សត់ទ្រព្យ មាក់ងាយប្តីពូជអំបូរក្រីក្រ មាក់ងាយប្តីរូបអាក្រក់ មាក់ងាយប្តីកើតរោគ មាក់ងាយប្តីចាស់ មាក់ងាយប្តីល្ងង់ មាក់ងាយប្តីមាក់ងាយប្តីដើរលេង មាក់ងាយប្តីផឹកស្រា មាក់ងាយប្តីលេងល្បែង មាក់ងាយប្តីមិនចេះការងារ មាក់ងាយប្តីមិនចេះប្រលែងលេង មាក់ងាយប្តីមិនចេះរកទ្រព្យ។
យើងឃើញថា ចំណុចខ្លះដែលជាកំហុសប្តី យើងមិនគាំទ្រទេ។សម័យនេះស្ត្រីមានការចេះដឹងច្រើនជាងសម័យមុន ព្រោះស្ត្រីសម័យនេះបានសិក្សាអប់រំច្រើន ដែលក្រសួងអប់រំបានបញ្ចូលនូវមុខវិជ្ជាមេផ្ទះ និងសីលធម៌ពលរដ្ឋ។
( អត្ថបទនិងរូបភាព ៖ យួន បូរ៉េត )

ទិវាគុណឪពុក20មិថុនា

ក្រុមការងារអ្នក IT

បុរស៤នាក់​អង្គុយរង់ចាំដំណឹង​នៅក្រៅ​បន្ទប់សម្ភព។ ឆ្មបដើរចេញមកប្រាប់ពួកគេ។
ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះពីរនាក់!
បុរសទី១៖ យីអើ! អីក៏ចៃដន្យ​ម្ល៉េះ​ ខ្ញុំធ្វើការនៅអគារភ្លោះ។

ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបីនាក់!
បុរសទី២៖ ចៃដន្យដែរខាងខ្ញុំ! ខ្ញុំធ្វើការនៅ​ក្រុមហ៊ុនត្រីខកំប៉ុងរូបស្រីបីនាក់។

ឆ្មប៖ សូមអបអរសាទរ​លោកបានកូនភ្លោះបួននាក់!
បុរសទី៣៖ ចៃដន្យដែរ! ខ្ញុំធ្វើការនៅ​សណ្ឋាគារ​បួនរដូវ!

បុរសទី៤ យកក្បាលបោកជញ្ជាំង ម៉ាំងៗ។
អ្នកទាំងអស់គ្នាស្រែកសួរព្រមៗគ្នា៖ មានរឿងអី?
បុរសទី៤៖ ខ្ញុំធ្វើការនៅហាងគុយទាវ​៧ពណ៍!

កំណាព្យ«ផ្កាក្នុងគេហដ្ឋាន»

បទបន្ទោលកាក

១- នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្តែងរៀបរាប់ ផ្កាជាសំណព្វ ហាក់បីនៅជាប់កាយា។

២-ផ្កាដាំក្នុងផ្ទះ នៅអែបប៉ប្រះជាយច្បារ  ក្នុងផ្ទះនោះណា ពោរពេញដោយផ្កាគ្រប់ព័ណ៌។

៣-ផ្កាទាំងនេះនៃ ជាកាដូរថ្លៃកម្រ នឹងមានភព្វល្អ​ ទទួលត្រេកអរណាស់ថ្លៃ។

៤-ឱផ្កាអើយផ្កា ដុះក្នុងគ្រឹះហារចរណៃ ម្ចាស់បានលកលៃ ខំថែរាល់ថ្ងៃមិនល្ហែ។

៥-ឱផ្កាអើយផ្កា ខ្ញុំសូម​ប្តេជ្ញាខំថែ មិនមានប្រួលប្រែ ឱយចិត្តបានល្ហែថែស្ងួន។​

៦-ឱផ្កាអើយផ្កា នៅនឹងនេត្រា​មិនសូន្យ មិនលាក់បំពួន មិនឱ្យសោះសូន្យឡើយណា។

៧-ឱផ្កាសិរមាន់ មានស្លឹកគ្រប់គ្រាន់មានផ្កា ក្រហមភ្លឺថ្លា ចម្រុះលាយគ្នាគ្រប់ព័ណ៌។

៨-ឱផ្កាផ្ទីធំ មានដើមរឹងមាំងើបឈរ ផ្កាក្រហមឆ្គ័រ ស្លឹកបៃតងល្អខៀវខ្ចី។

៩-ឱផ្កាឈូករ័ត្ន ដើមត្រង់បន្ទាត់ណា៎ថ្លៃ ឈ្មោះដូចចរណៃ រីកយប់ឬថ្ងៃតែមួយ។

១០-ឱផ្កាម៉ោងដប់ មានស្លឹកខ្ចីសព្វផ្កាត្រួយ មានតែអ្នកមួយ ដែលដុះនៅគល់ជាប់ដី។

១១-ឱផ្កាអើយផ្កា ខ្ញុំសែនស្នេហាណាស់ថ្លៃ នឹកអ្នកយប់ថ្ងៃ គ្មានចិត្តពីរបីបែកបែរ។

និពន្ធដោយ Youn Boreth

ភូមិគ្រួសថ្ងៃទី 18/02/2021

ផ្កាសិរមាន់
ផ្កាផ្ទីក្រហម

គម្ពីរព្រះត្រៃបិតក

ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី​ ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖

ព្រះវិន័យ ឬហៅថា វិន័យបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)។

ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)។

ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)។

គម្ពីរបិតកទាំង៣
រូបព្រះពុទ្ធនៅវិទ្យាល័យមេសាង

វិន័យបិដក បំរាមឬច្បាប់ បញ្ញត្តិសម្រាប់ អ្នកបួសក្នុងសំណាក់របស់ព្រះសម្មាសម្ពុទ្ធ ហាមមិនឲ្យធ្វើនូវអំពើមិនសមរម្យ មិនគួរគប្បី ក្នុងភេទជាបព្វជិត ដាក់ជាចំណែកនៃគម្ពីរក្នុងព្រះពុទ្ធសាសន: មួយប៉ែកខាងវិន័យ ។

វិន័យបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិន័យបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖

គម្ពីរ​មហាវិភង្គ (សៀវភៅ​ភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែល​ជា​គម្ពីរ​មួយ​រៀបរាប់​អំពី​វិន័យ​របស់​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​ ២២៧ សិក្ខា ។

គម្ពីរភិក្ខុនីវិភង្គ (សៀវភៅ​ភាគ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។

គម្ពីរ​​មហាវគ្គ (សៀវភៅ​​ភាគ៦, ភាគ៧ និង​ ភាគ៨) ជា​​គម្ពីរ​​ដែល​​​ពណ៌នា​​​អំពី​​របៀប​​​ធ្វើ​សង្ឃកម្ម​​ផ្សេងៗ​​របស់​​ពួក​​ពុទ្ធបរិស័ទ ។ ក្នុង​​គម្ពីរ​​នេះ​​មាន ១០ ខន្ធកៈ ​នៃ ២២ ខន្ធកៈ ដែល​​នៅ​​សល់​ ១២​ ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​​ក្នុង​​គម្ពីរ​​ចុល្លវគ្គ។

គម្ពីរ​ចុល្លវគ្គ (សៀវភៅ​​ភាគ៩, ភាគ១០ និង ភាគ១១) ជា​គម្ពីរ​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក ១២ ខន្ធកៈ ​ក្រៅ​ផ្សេង​ពី ១០ ខន្ធកៈ ក្នុង​គម្ពីរ​មហាវគ្គ​តែ​ប៉ុណ្ណោះ ។

គម្ពីរបរិវារៈ (ចាប់ពីសៀវភៅភាគ១២ និង ភាគ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។

សុត្តន្តបិដក ឬ ព្រះសូត្រ គឺជាឈ្មោះគម្ពីរក្នុងព្រះពុទ្ធសាសនាមួយផ្នែក ក្នុងចំណោមគម្ពីរព្រះត្រ័យបិដកទាំង ៣ ផ្នែក ។ គេចែកគម្ពីរក្នុងព្រះសូត្រជា ៥ ផ្នែក គឺ ទីឃនិកាយ, មជ្ឈិមនិកាយ, សំយុត្តនិកាយ, អង្គុត្តរនិកាយ និង ខុទ្ទកនិកាយ ។

ទីឃនិកាយ (Digha Nikaya) (សៀវភៅ​ភាគ១៥ ដល់​ភាគ១៩) គឺ​ជា​និកាយ​ដែល​មាន​សូត្រ​​ទាំង​អស់​ចំនួន ៣៤ សូត្រ មាន​ព្រហ្មជាលសូត្រ​ជា​ដើម និង​ត្រូវ​បាន​​ចាត់​ចំណែក​​ជា ​៣ ​វគ្គ ។ និកាយ​នេះ​មាន​ឈ្មោះ​ថា​ទីឃនិកាយ ព្រោះ​ជា​ទី​ប្រជុំ និង​ជា​ទី​នៅ​របស់​សូត្រ​ទាំង​ឡាយ​ដែល​មាន​ខ្នាត​វែង ។

មជ្ឈិមនិកាយ (Majjhima Nikaya) (សៀវភៅ​ភាគ២០ ដល់​ភាគ២៨) ជា​និកាយ​ដែល​មាន​សូត្រ​១៥២ ​សូត្រ មាន​មូល​បរិយាយ​សូត្រ​ជា​ដើម ។ ជា​និកាយ​ដែល​មាន​ខ្នាត​កណ្តាល ចាត់​ជា​១៥​វគ្គ។

សំយុត្តនិកាយ (Samyutta Nikaya) (សៀវភៅ​ភាគ២៩ ដល់​ភាគ៣៩) គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៧.៧៦២ សូត្រ មាន​​ឱឃតរណសូត្រ​ជាដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ទេវតា​សំយុត្ត​ជាដើម។

អង្គុត្តរនិកាយ (Anguttara Nikaya) (សៀវភៅ​ភាគ៤០ ដល់​ភាគ៥១)​ គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៩៥៥៧ សូត្រ មាន​ចិត្ត​បរិយាទាន​សូត្រ​ជា​ដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ការ​បន្ថែម​ឡើង ចែក​ជា​ពួក​ៗ។

ខុទ្ទកនិកាយ (Khuddaka Nikaya) (សៀវភៅ​ភាគ៥២ ដល់​ភាគ៧៧) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរព្រះត្រៃបិដក​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​ភាគ៥២ រហូត​ដល់ភាគ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ សៀវភៅ “ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា ” (A History of Indian Buddhism), សាស្ត្រាចារ្យ ហ៊ីរ៉ាកាវ៉ា អាគីរ៉ា (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ធកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​សុត្តន្តបិដក​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។ គម្ពីរ​ដើម​ទាំង​ ៤ នៅ​ក្នុង​សុត្តន្តបិដក គឺ ទីឃនិកាយ (Digha Nikaya), មជ្ឈិមនិកាយ (Majjhima Nikaya), សំយុត្តនិកាយ (Samyutta Nikaya) និង អង្គុត្តរនិកាយ (Anguttara Nikaya) ។

ហេតុ​ដែល​នាំ​អោយ​ព្រះ​អង្គ​សំដែង​ព្រះ​សូត្រ​ មាន​៤​ប្រការ​គឺ

អត្តជ្ឈាសយ ប្រព្រឹត្ត​ទៅ​តាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះ​អង្គ។ ក្នុងបណ្តា​ហេតុ​៤​ប្រការ​នេះ ព្រះសូត្រ​ណា​ដែល​អ្នក​ដទៃ​មិន​បាន​ទូល​អារាធនា ព្រះ​អង្គ​ត្រាស់​ទេសនា​ដោយ​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ​ឯង​តែ​ម្យ៉ាង (មាន អាកង្ខេយ្យសូត្រ វត្ថសូត្រ មហាសតិប្បដ្ឋានសូត្រ មហាសឡាយតនវិភង្គសូត្រ អរិយ​វង្សសូត្រ ជាដើម) ឈ្មោះថា មាន​ហេតុដែល​ទ្រង់​តាំង​ឡើង​អោយ​ប្រព្រឹត្ត​ទៅតាម​ព្រះ​អធ្យាស្រ័យ​របស់​ព្រះអង្គ។

បវជ្ឈាសយ ប្រព្រឹត្ត​ទៅ​តាម​អធ្យាស្រ័យ​របស់​អ្នក​ដទៃ។ គឺ​ទ្រង់​សម្លឹង​មើល​ឧបនិស្ស័យ​ អធ្យាស្រ័យ ការ​ពេញ​ចិត្ត ការ​ចូលចិត្ត អភិនិហារ នឹង​ភាវៈ​ដែល​នឹង​ត្រាស់​ដឹង​បាន​របស់​ជន​ពួក​ដទៃ ថា​គួរ​សម្តែង​ធម៌​បែបណាដើម្បី​អាច​ញុំាង​ជន​ទាំង​នោះ​អោយ​សម្រេច​មគ្គ​ផល​បាន។

បុច្ឆាវសិក ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​នៃ​ការ​សួរ។ ពួក​បរិស័ទទាំង​ឡាយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ដោយ​ចំងល់​ណា​នីមួយ ហើយ​បាន​ទូលសួរ​ដល់​ព្រះ​អង្គ ទ្រង់​ក៏​សម្តែង​ធម៌​ទេសនាទៅ​តាម​អំណាច​នៃ​ការ​សួរ​នោះ។

អគ្គុប្បត្តិក ប្រព្រឹត្ត​ទៅ​ដោយ​ហេតុ​ដែល​កើត​ឡើង។ គឺ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​អាស្រ័យ​ហេតុ​ការណ៍​ដែល​កើត​ឡើង ទើប​ត្រាស់​ទេសនា។

ព្រះ​ត្រៃ​បិដក បាលី-ខ្មែរ របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ [១]

អាន​ឬស្តាប់​នៅ​គេហទំព័រ ព្រះ​ធម៌​សម្រាប់​ខ្មែរ [២]

អដ្ឋកថា សុមង្គលវិលាសិនី (ពុទ្ធសករាជ ២៥៥៣)

ព្រះត្រៃបិដក​ជា​ភាសា ថៃ [៣]

គេហទំព័រ​​ពុទ្ធសាសនា​ជា​ភាសា​ អង់គ្លេស [៤]

គេហទំព័រ​ពុទ្ធសាសនា​ជា​ភាសា ​អង់គ្លេស [៥]

ឯកសារ ខុទ្ទកនិកាយ របស់វិគីភីឌា ជាភាសា អង់គ្លេស [៦]

អភិធម្មបិដក ប្រមូលចងក្រងពុទ្ធវចនៈក្រុមអភិធម្ម ពោលគឺ មូលដ្ឋានគ្រិះនៃធម៌ និង សេចក្តីអធិប្បាយដែលជាមូលវិជ្ជា ដែលមិនជាប់ពាក់ព័ន្ធនឹងបុគ្គល ឬ ហេតុការណ៍ផ្សេងៗឡើយ ។ គម្ពីរអភិធម្ម ត្រូវបានបែងចែកចេញជា ៧ គម្ពីរ ។ វិធីចងចាំសៀវភៅទាំងនោះ គឺទន្ទេញអក្សរកាត់តំណាងឈ្មោះគម្ពីរ ពោលគឺ សំ វិ ធា បុ ក យ ប ។ 

សង្គណី ឬ ធម្មសង្គណី (Dhammasangani, Enumeration of Factors) ៖​ ប្រមូល​ខ​នៃ​ធម៌​ជា​ក្រុុមៗ​ រួច​ហើយ​ធ្វើ​ការ​អធិបាយ​ខ​នីមួយៗ ។

វិភង្គ (Vibhanga, Analysis) ៖ ជ្រើស​យក​កងធម៌​សំខាន់ៗ​ធ្វើ​ជា​ប្រធាន​រឿង រួច​ហើយ​បែងចែក​ចេញ​ជា​សេចក្តី​អធិប្បាយ​ចង្អុល​បង្ហាញ​យ៉ាង​លំអិត ។

ធាតុកថា (Dhatukatha, Discussion of Elements) ៖ សង្គ្រោះ​ខនៃ​ធម៌​ផ្សេងៗ​ចូល​ទៅ​ក្នុង​ខន្ធ អាយតនៈ និង ធាតុ ។

បុគ្គលបញ្ញតិ (Puggalapannatti, Descriptions of Individuals) ៖ បញ្ញតិ​អត្ថន័យ​របស់​បុគ្គល​ប្រភេទ​ផ្សេងៗ តាម​គុណធម៌​ដែល​មាន​នៅ​ក្នុង​បុគ្គល​ម្នាក់ៗ ។

កថាវត្ថុ (Kathavatthu, Points of Controversy) ៖ ថ្លែង​ និង វិនិច្ឆ័យ​ទស្សនៈ​របស់​និកាយ​ផ្សេងៗ នៅ​សម័យ​សង្គាយនា​លើក​ទី ៣ ។

យមក (Yamaka, The Pairs) ៖ លើក​យក​មេកង​ធម៌​មក​វិនិច្ឆ័យ​ដោយ​វិធី​ចោទ​ឆ្លើយ ដោយ​ការ​តាំង​សំណួរ​ជា​គូ​ៗ ។

បដ្ឋាន ឬ មហាបករណ (Patthana, Foundational Conditions, Relations) ៖ អធិប្បាយ​បច្ច័យ​ ២៤ សំដែង​អំពី​សម្ព័ន្ធ​​​នៃ​ធម៌​ទាំង​ឡាយ​ដោយ​ពិស្តារ ។

ធម្មសង្គណីកែប្រែ

ភាគ៧៨

ភាគ៧៩

វិភង្គកែប្រែ

ភាគ៨០

ភាគ៨១

ភាគ៨២

ធាតុកថាកែប្រែ

ភាគ៨៣

បុគ្គលបញ្ញត្តិកែប្រែ

ភាគ៨៣

កថាវត្ថុកែប្រែ

ភាគ៨៤

ភាគ៨៥

ភាគ៨៦

យមកកែប្រែ

ភាគ៨៧

ភាគ៨៨

ភាគ៨៩

ភាគ៩០

ភាគ៩១

ភាគ៩២

ភាគ៩៣

បដ្ឋានកែប្រែ

ភាគ៩៤

ភាគ៩៥

ភាគ៩៦

ភាគ៩៧

ភាគ៩៨

ភាគ៩៩

ភាគ១០០

ភាគ១០១

ភាគ១០២

ភាគ១០៣

ភាគ១០៤

ភាគ១០៥

ភាគ១០៦

ភាគ១០៧

ភាគ១០៨

ភាគ១០៩

ភាគ១១០

ឯកសារយោង

ខន្ធ៥ ឬបញ្ចខន្ធ

ពាក្យ​ថា “បញ្ចក្ខន្ធ” ផ្សំ​មកពីពាក្យ បញ្ច មាន​ន័យ​ថា ៥ និង ពាក្យ​ថា​ ខន្ធ មាន​ន័យ​ថា កង, ដើម, គំនរ, ពួក, កង, ប្រជុំ, កំណត់ ។ ពាក្យ​ថា ខន្ធ (khandha) គឺ​ជាពាក្យបាលី ដែល​ត្រូវ​​នឹង​ពាក្យ​ថា​ ស្កន្ធ (skandha) នៅ​ក្នុង​ភាសា​សំស្រ្កឹត ។ ខន្ធ​ គឺជា​បាតុភូត ៥ យ៉ាង ដែល​ជា​ឧបករណ៍​នៅ​ជាប់​​ជាមួយ​ខ្លួន និង ជាមូលដ្ឋាននៃវិញ្ញាណ​ឲ្យដឹងអំពីខ្លួន​ ។ នៅ​ក្នុងបញ្ចក្ខន្ធ​គ្មានអ្វីជា “អញ” ឬជា “​របស់​អញ” ទេ ។ ទ្រឹស្តី​​​ពុទ្ធសាសនា​ថេរវាទ អះអាង​ថា​ សេចក្តី​ទុក្ខកើតឡើង​នៅ​ពេល​​ណា​ចិត្ត​មនុស្ស​​ជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ។ ដូច្នេះ​​​មនុស្ស​មាន​លទ្ធភាព​អាច​រំលត់​សេចក្តីទុក្ខ​បាន​ដោយការ​ព្យាយាម​លះបង់​ចោលនៅ​​វត្ថុ​,​មនុស្ស ឬ​សត្វ​​ទាំង​ឡាយ​ដែល​ចិត្ត​​ជាប់​​​ជំពាក់ ។ នៅ​ក្នុង​​ពុទ្ធ​សាសនា​មហាយាន អះអាង​ថា​​ដើម្បី​រំដោះ​ចិត្ត​របស់​យើង​ឲ្យ​​រួចផុត​ពី​សេចក្តី​ទុក្ខ យើង​ត្រូវ​សិក្សា​ឈ្វេងយល់​ឲ្យ​ច្បាស់​នូវ​​ធម្មជាតិ​ពិត​នៃបញ្ចក្ខន្ធ ពោល​គឺ​ពួក​វា​គឺ​ជា​​របស់សោះសូន្យទទេ, គ្មាន​​អ្វី​​ជា​ខ្លឹមសារ​ដែល​នាំ​ឲ្យ​ចិត្ត​ជាប់​ជំពាក់​សោះ​ឡើយ ។

សេចក្តីពន្យល់ពាក្យបញ្ចក្ខន្ធ

ទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ពន្យល់បញ្ចក្ខន្ធដូចខាងក្រោមនេះ ៖

  1. រូបក្ខន្ធ (the corporeality group) ក្រុមរូប គឺគ្រឿងក្រៅនិងក្នុងរបស់ខ្លួនប្រាណ រាប់ទាំងប្រដាប់វិញ្ញាណផង ។ ក្រុមរូបនេះ ឬ ហៅថារូបធម៌ មាន ២៨ គឺ មហាភូតរូប ៤ និងឧបាទាយរូប ២៤ ។ រូបទាំង ២៨ នេះមានលក្ខណៈផ្សេងៗគ្នា ខ្លះរឹង រាវ ក្តៅត្រជាក់ ល្ហើយ, ខ្លះមើលឃើញ ខ្លះមើលមិនឃើញ តែបើពោលតាមលក្ខណៈរួមវិញ មានតែមួយ គឺជាធម្មជាតិកើតឡើង ហើយរលត់សូន្យទៅវិញ ដូចគ្នាគ្រប់រូបទាំងអស់ ។
  2. វេទនាខន្ធ(the feeling group) ក្រុមវេទនា ការសោយអារម្មណ៍ដោយចិត្ត ៥ យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១ និងអទុក្ខអសុខវេទនា១ ។
  3. សញ្ញាខន្ធ (the perception group) ក្រុមសញ្ញា ការចាំឬស្គាល់នូវអារម្មណ៍ ថាជាអ្វី ដូចជាសម្លេងជួង ដើម ឈើជាដើម បានដល់សញ្ញាដែលកើត ជាមួយចិត្ត៨៩ដួង ។
  4. សង្ខារក្ខន្ធ (the mental-formation group) ក្រុមសង្ខារ កិរិយារបស់ចិត្ត ដូចជាការគិត ការចង់ ការយល់ឃើញ ការ សម្រេចចិត្ត ដែលធ្វើប្រតិកម្ម បន្ទាប់ពីបានទទួលអារម្មណ៍ណាមួយ ជាក្រុមតាក់តែងនូវអារម្មណ៍ បានដល់ចេតសិក ៥០ គឺចេតសិកទាំងអស់ ៥២ ដកវេទនា១ និង សញ្ញា១ចេញ ។
  5. វិញ្ញាណក្ខន្ធ(the consciousness group) ក្រុមវិញ្ញាណ ការដឹងច្បាស់នូវអារម្មណ៍ បានដល់ចិត្ត ៨៩ ដួង ។
    1. តាមគម្ពីរនិកាយ: អ្វីដែលឲ្យគេដឹងអារម្មណ៍ ។
    2. តាមគម្ពីរព្រះអភិធម្ម: ការដឹងតៗគ្នាជាខ្សែយ៉ាងរហ័ស
    3. តាមប្រភពមហាយានខ្លះ: ជាជើងទ្រនៃអ្វីៗដែលមាន ។

វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ជាខន្ធរបស់ចិត្ត ហៅថានាមធម៌ ។ ក្នុងគម្ពីរបិដក និងគម្ពីរអាគម Āgama សេចក្តីបរិយាយភាគច្រើន ដែលផ្តោតទៅលើបញ្ចក្ខន្ធ ផ្តល់ការពិភាក្សាថា ជាគោលការណ៍នៃសេចក្តីយល់ដឹង និងការរំដោះចេញពីទុក្ខ ដោយមិនពន្យល់ពីការទាក់ទងគ្នា រវាងបញ្ចក្ខន្ធទេ ។ យ៉ាងហោចណាស់ តាមការបរិយាយខាងសាសនាខ្លះ ក៏គេអាចទាញយក ការជាប់ទាក់ទងគ្នាដោយបច្ច័យ រវាងបញ្ចក្ខន្ធដែរ ។ រូប ឬរូបក្ខន្ធ ជាធម្មជាតិកើតឡើង ហើយប្រែប្រួលនិងរលត់សាបសូន្យទៅវិញជាធម្មតា បានដល់ រូប២៨ តាមព្រះអភិធម្ម ។ រូបម្យ៉ាងទៀត គឺអ្វីៗដែលគេទទួលដឹងបានដោយសារវិញ្ញាណ ដូចជាដើមឈើ (ដោយភ្នែក) សម្លេង (ដោយត្រចៀក) ខ្លិន (ដោយច្រមុះ) រសជាតិ (ដោយអណ្តាត) ផោដ្ឋព្វ (ដោយកាយ) ។ រូប សម្លេង ខ្លិន រស និងផោដ្ឋព្វ ក៏មានឈ្មោះថាជារូបដែរ (ខុសគ្នាពីរូបក្ខន្ធ) ។ អារម្មណ៍ដែលកើតឡើងជាមួយនឹងបសាទ មានចក្ខុបសាទជាដើម រួមជាមួយនឹងវិញ្ញាណ ទាំងអស់នេះហៅថាផស្សៈ ការពាល់ត្រូវ (នៃអារម្មណ៍) ។ ខន្ធ ៣ ទៀតក៏កើតឡើងបន្តបន្ទាប់គ្នា គឺសញ្ញាខន្ធ-វេទនាខន្ធ-សង្ខារខន្ធ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ខន្ធទាំង៤នេះឈ្មោះថា អរូបក្ខន្ធ ។ ដូច្នេះបញ្ចក្ខន្ធចែកជា ២ ផ្នែកគឺ នាម(អរូបក្ខន្ធ ៤) និងរូប(រូបក្ខន្ធ ១)។ នាមនិងរូបអាស្រ័យដោយគ្នានឹងគ្នា ទៅវិញទៅមកទើបស្ថិតស្ថេរបាន ។

ពលរដ្ឋដាក់បិណ្ឌនៅវត្តធម្មយុត្តតេជោ

ទ្វីបនៅលើផែនដី

នៅលើផែនដីមានដីនិងទឹក។ទ្វីបមាន6 គឺ 1-ទ្វីបអាស៊ី Asia

ទ្វីបអាស៊ី

2- ទ្វីបអឺរ៉ុប Europe

ទ្វីប Europe

3- ទ្វីបអាព្រិក Africa

ទ្វីប Africa

4- ទ្វីបអាមេរិកខាងជើង North America និងទ្វីបអាមេរិកខាងត្បូង South America

ទ្វីបអាមេរិកខាងជើង North America
ទ្វីបអាមេរិកខាងត្បូង South America

5-ទ្វីបអូសេអានីឬអូស្ត្រាលី Australia

ទ្វីប Oceania

6 -ទ្វីបអង់តាក់ទិក Antactic ទឹកកក

ទ្វីបអង់តាក់ទិក

សូមអរគុណ

កំណាព្យ«សីលប្រាំ»

និពន្ធដោយ យួន បូរ៉េត

ជាតិសាសន៍ខុសគ្នា តែស្រឡាញ់គ្នាណាស់

កំណាព្យ«សីលប្រាំ»

១-សូម្បីឆ្កែឆ្មាចេះស្រឡាញ់គ្នា មនុស្សចងកម្មពៀរគ្នាមិនឈប់
កាប់ចាក់តែគ្នាមិនព្រមឈប់ រស់មិនគួរគាប់ដោយអវិជ្ជា។

២-ភ្លេចអស់និច្ចសីលគឺសីល៥ ព្រះពុទ្ធផ្ដែរផ្ដាំឲ្យគ្រប់គ្នា
ចៀសឆ្ងាយឱ្យផុតកម្មវេរា នឹងបានសុខជាបរលោកនាយ។
៣-ផឹកគ្រឿងស្រវឹងនិងកាមេ មនុស្សលោកគួរតែកុំយកស្ពាយ
ផ្ទុយនិងសីលប្រាំនាំអន្តរាយ រាស្ត្ររដ្ឋចាកឆ្ងាយពីក្ដីសុខ។

៤-កុំប្លន់កុំលួចកុំកុហក នាំហេតុអាក្រក់នាំឱ្យទុក្ខ កុំសម្លាប់ជីវិតមិនរើសមុខ បំផ្លាញក្តីសុខអ្នកដទៃ។

៥-បេីមនុស្សទាំងអស់នៅលេីលោក នាំគ្នាចាប់យកសិល៥ថ្លៃ
បដិបត្តិឲ្យខ្ជាប់និងមានន័យ ទទួលសម្បត្តិបីបានក្សេមក្សាន្ត។

៦-សម្បត្តិមនុស្សសម្បត្តិទេវតា ប្រសើរថ្លៃថ្លាគឺព្រះនិព្វាន សម្បត្តិទាំងនេះមិនងាយបាន ទាល់តែអ្នកបានសន្សំបុណ្យ។

ដូចម្តេចហៅថា ប្រេត?

ប្រេត អានថា ប្រែត តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា ប៉េតៈ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជា មនុស្សស្លាប់ ឬ ព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។ បើប្រើជាគុណនាមវិញ ប្រេត មានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិន ជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្ក្រឹតទៅជាភាសាចិនថា “អេគុយ” (egui) ដែលមានន័យផ្សេងថា “ខ្មោចស្រេកឃ្លាន” ដែលជាប់អត្ថន័យនៅក្នុងគម្ពីរព្រះត្រៃបិដក និង ផ្នត់គំនិតខ្មែរ និង សាសន៍ផ្សេងៗទៀតដែលកាន់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬ ព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌា និង ជនជាតិចិនដូចគ្នា ។ ដូច្នេះការបកប្រែភាសា និង ការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួល ដែលនាំឲ្យកើតមានទស្សនៈថ្មីស្រឡាងនៅជំនាន់ក្រោយៗទៀត ។

តាម​ន័យ​នៅ​ក្នុង​គម្ពីរ​បេតវត្ថុ នៃ​គម្ពីរ​ព្រះត្រៃបិដក​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ ពាក្យ​ថា ប្រេត គឺ​ជា​ បុថុជ្ជន ឬ ជនសាមញ្ញ ដែលស្លាប់​រួច​បាន​​​​កើត​ជា​សត្វ​ក្នុងអបាយភូមិពោល​គឺ​អបាយភូមិ​បេតវិស័យ ដោយសារ​តែ​ពួក​គេ​បាន​ប្រពឹត្ត​អកុសលកម្ម​ផ្សេងៗ​កាល​ពី​នៅ​ជា​មនុស្ស ។ ​បើ​ពិចារណា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ មនុស្ស​ស្លាប់​គ្មាន​បន្សល់​អ្វី​ជា​គ្រឿង​សម្រាប់​ចងចាំ​ទេ​ ។ ទោះ​បី​សាច់ញាតិ​យក​សាកសព​ទៅ​ដុត​កំទេច​ចោល ​យក​​ទៅ​កប់​ក្នុង​ដី បោះ​ចោល​ក្នុង​ទឹក​សមុទ្រ​ឬ​ទន្លេ ឬ​កាត់ចិញ្ច្រាំ​ឲ្យ​ត្មាត​ស៊ី​ក៏​ដោយ ក៏​សាកសព​នោះ​​គ្មាន​អ្វី​សល់​​សេចក្តី​ចង​ចាំ​ឬ​ព្រលឹង​វិញ្ញាណ​អ្វី​ឡើយ ។ បើ​ញាតិ​កប់​ខ្មោច​ក្នុង​ដី សាច់រាងកាយ​នឹង​ផុយ​រលួយ​មុន​គេ ​ក្រោយ​មក​​ឆ្អឹង​ក៏​​នឹង​រលាយ​ទៅ​ជា​ដី​បាត់​នៅ​ថ្ងៃ​ណា​មួយ​ជា​ប្រាកដ ។ តើ​​ខ្មោច​នោះ​មាន​អ្វី​​សេស​សល់​​ដែល​អាច​​​រក្សា​ការ​ចង​ចាំ​ថា​ បុគ្គល​នេះ​ជា​សាច់​ញាតិ​របស់​ខ្លួន ឬ មាន​ការ​ឈឺ​ចាប់ ស្រេក​ឃ្លាន ឬ ខឹង​សម្បារ​នោះ ? សូម្បី​មនុស្ស​នៅ​រស់​ក៏​មាន​បញ្ហា​លំបាក​ចងចាំ​ទៅ​ហើយ រហូត​មាន​ជម្ងឺ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​បាត់​បង់​ការ​ចង​ចាំ​ទាំង​ស្រុង​ក៏​មាន ចុះ​ទម្រាំ​ខ្មោច​ផុយរលួយ​ខួរ​ក្បាល​គ្មាន​សល់ តើ​ឲ្យ​វាចាំ​អ្វី​បាន ។

​ជំនឿ​ដែលត្រឹមត្រូវ​មួយ​ចំនួន​​ត្រូវ​បាន​​​មនុស្ស​ខ្លះ​ខំ​ផ្សារ​ភ្ជាប់​ទៅ​នឹង​​ពុទ្ធសាសនា​និកាយ​ថេរវាទ​គឺមិនមែន​ចាប់បង្ខំ​ឲ្យ​មនុស្ស​ល្ងិតល្ងង់​ជឿ​កាន់​យក​ និង បន្ត​អនុវត្ត​រហូត​មក​ដល់​បច្ចុប្បន្ននោះទេ គឺមានហេតុផលច្បាល់លាស់ ។ ជំនឿ​ដែល​មាន​ភាព​ប្រាកដ​និយម​ទាំង​នោះ​បាន​បន្លាច​ថា​ជន​ណា​ដែល​បានប្រព្រឹត្ត​អកុសលកម្ម ដូច​ជា​ការ​សម្លាប់សត្វ, ការ​លួចទ្រព្យគេ, ការ​ប្រព្រឹត្តខុសក្នុងកាម, ការ​ភូតកុហក និង ការ​ផឹកសុរា​មេរ័យ ពេល​ស្លាប់​នឹង​​ទៅ​កើត​ក្នុង​ភព​នរក តិរច្ឆានប្រេត ឬ​ អសុរកាយ ។ ពួក​គេ​ថែម​ទាំង​បំភ័យ​ថា ទោះ​មនុស្ស​ក្រុម​ខាង​លើ​នេះ​​​បាន​កើត​ជា​មនុស្ស ក៏ដោយ ក៏បាន​ត្រឹម​តែ​ជា​មនុស្សប្រកប​ដោយ​ទុក្ខវេទនាជាខ្លាំង ។ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​សាសនា​នានា​នៅ​លើ​ពិភពលោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​​បង្រៀន​សេចក្តី​ជំនឿ​មាន​ប្រាកដ​និយម​បែប​នេះ​ ព្រោះ​ថា​ការ​បង្រៀន​បែប​នេះ​គឺ​ជា​វិធី​បង្រៀន​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​តាម​បែប​វិទ្យាសាស្ត្រ​ (ឧទាហរណ៍​ ចិត្តវិទ្យា) ដើម្បី​ឲ្យ​មនុស្ស​រៀន​ធ្វើ​អំពើ​ល្អ​ប្រកប​ដោយ​ចិត្ត​មេត្តា និង​ ករុណា ។

ក្រុម​មនុស្ស​ខ្លះ​បកស្រាយ​ថា ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ​អំណាច អាចបង្ហាញ​ជា​រូបរាង​ឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនា ។ ប្រេត​ពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល(របស់មិនស្អាត) ដូច​ជា​​សាកសពសត្វជាដើម ។ ប្រេត​ប្រភេទ​ផ្សេង​ទៀត​គ្មានអាហារស៊ីរហូតអស់ពុទ្ធន្តរ(រយៈពេល​ចន្លោះ​ការ​ត្រាស់ដឹង​នៃ​ព្រះ​ពុទ្ធ​មួយ​អង្គ​ទៅ​មួយ​អង្គ​ទៀត) ។ ជំនឿ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ទាំង​នោះ​​បន្ត​បកស្រាយ​ថា ប្រេត​ភាគ​មានច្រើន​មិន​អាច​ទទួល​បាន​អាហារ​ដែល​ញាតិ​ឧទ្ទិស​ជូន​នោះ​ទេ​ មាន​តែ​ប្រេត​ប្រភេទ បរទត្តូបជីវកប្រេត ទើប​អាច​ទទួល​បាន ។ ចុះ​បើ​ប្រេត​មួយ​ចំនួន​ធំ​មិន​អាច​ទទួល​អាហារ​ឬ​បុណ្យ​ដែល​ញាតិ​ឧទ្ទិស​ជូន​នោះ​បាន​ផង តើ​ញាតិ​សារលោហិត​ខំប្រឹង​បន្ត​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ទៅ​ប្រេត​ទាំង​នោះ​​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ធ្វើអ្វី ?​ គឺដើម្បីញុំាងសាមគ្គីធម៌ផងនឹង រក្សាប្រពៃណីផង និងជាការរលឹងដល់អ្នកមានគុណផង។

ទោះបីពុទ្ធសាសនិកជនខ្លះនៅតែជឿថាមានប្រេត មានស្ថាននរក ឬ ស្ថានសួគ៌ ក៏តាមការសិក្សាប្រៀបធៀបអក្សរសិល្ប៍ និង ជីវភាពមនុស្សនៅក្នុងសង្គមឥណ្ឌា បានបង្ហាញថា ប្រេតគឺជាតួអង្គតំណាងប្រជារាស្ត្រក្រីក្រ ឬមនុស្សនៅក្នុងក្រុមចណ្ឌាល (ក្រៅវណ្ណៈ) ដែលទទួលរងការជិះជាន់ មើលងាយមើលថោក កេងប្រវ័ញ្ច គាបសង្កត់ បំបិតសិទ្ធិសេរីភាព ទារុណកម្ម ពីសំណាក់មនុស្សនៅក្នុងវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ ដែលជាក្រុមមនុស្សមានអំណាច និង អ្នកដឹកនាំប្រទេស ។

ប្រភេទប្រេត

ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម្យ៉ាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ ។

បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត), ប្រេតស្រេកឃ្លានអាហារជានិច្ច (បព្វតង្គប្រេត), ប្រេតដែលភ្លើងឆេះជានិច្ច (អគ្គិជាលមុខប្រេត) និង ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ ។ [១]

ប្រភេទទី ១. វន្តាសប្រេត

វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲអ្នកមានសីលខ្ពស់ ។

ប្រភេទទី ២. កុណបាសប្រេត

កុណបាសប្រេត (ឬកុណបា) ប្រេតដែលស៊ីសាកសព ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។

ប្រភេទទី ៣. គូថខាទកប្រេត

គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីឧច្ចារៈ(លាមក)។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។

ប្រភេទទី ៤. អគ្គិជាលមុខប្រេត

អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ក្នុងតម្រាខ្មែរ ប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន ។

ប្រភេទទី ៥. សូចិមុខប្រេត

សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល។ ក្នុងតម្រាខ្មែរ មានចែងថា ប្រេតឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។

ប្រភេទទី ៦. តណ្ហដ្តិតប្រេត

តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ក្នុងតម្រាខ្មែរហៅជា កណ្ហជិ គឺប្រេតមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។

ប្រភេទទី ៧. សុនិជ្ឈាមកប្រេត

សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ក្នុងតម្រាខ្មែរហៅជា និជ្ឍា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យ​លោក និយាយ​ពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។

ប្រភេទទី ៨. សត្ថង្គប្រេត

សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។ ក្នុងតម្រាខ្មែរហៅជា សព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យមានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។

ប្រភេទទី ៩. បព្វតង្គប្រេត

បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ក្នុងតម្រាខ្មែរហៅជា បព្វង្កា មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។

ប្រភេទទី ១០. អជគរង្គប្រេត

អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅជា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។

ប្រភេទទី ១១. វិមានកប្រេត_

វិមានកប្រេត ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅជា វេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីបែបនេះ ។

ប្រភេទទី ១២. មហិទ្ធិកប្រេត

មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះ មហិទ្ធិកៈ នេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិ​ល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហម​ច្រាល​ឆ្អៅ​ឆេះ​ឆាប​ក្នុង​មាត់​ស្រេក​ឃ្លាន​ណាស់ ព្រោះ​មាន​កម្ម​ច្រើន ក្លិនស្អុយអស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាល​ពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​​វិន័យ ។

កំណាព្យទាក់ទងនឹងប្រេត

ល្បើកប្រេត

ភិក្ខុ​ សុង​ ស៊ីវ បាន​និពន្ធ​ ល្បើក​ប្រេត​ ដើម្បី​ពន្យល់​ប្រភេទ​នីមួយៗ​នៃ​ប្រេត និង ការ​ឈឺ​ចាប់ ស្រេក​ឃ្លាន របស់​ពួក​ប្រេត​ទាំង​នោះ ។ ប្រសិន​បើ​អ្នក​អាន​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​លក្ខណៈ​រូបរាង សំលៀក​បំពាក់​តែងតួ ចំណី​អាហារ​ និង ចិត្ត​គំនិត​របស់​ប្រេត​នីមួយ​​នៃ​ពួក​ប្រេត​ទាំង ១២ ពួក​នោះ អ្នក​អាន​នឹង​អាច​ទាញ​ការ​សន្និដ្ឋាន​ថា មាន​អំពើ​រើសអើង បែងចែក​វណ្ណៈ អយុត្តិធម៌ និង អំពើ​ពុករលួយ នៅ​ក្នុង​ការ​ចាត់ថ្នាក់​នោះ ។ យើង​​ស្អប់​ខ្ពើម​​​​ ជិនឆ្អន់​​អយុត្តិធម៌ និង អំពើ​ពុក​រលួយ​នៅ​​ក្នុង​សង្គម​មនុស្ស​​ ព្រោះ​តែ​ចិត្ត​លោភលន់​របស់​មនុស្ស​មាន​អំណាច ​មាន​ល្បិច និង អាត្មានិយម ។ ពេល​ស្លាប់​ជា​ខ្មោច​ហើយ​ក៏​នៅ​បន្ត​បែងចែក​វណ្ណៈ បែង​ចែក​ប្រភេទ​ខ្មោច​ឬ​ប្រេត​ទៀត ។ ពួក​ប្រេត​ណា​ដែល​មាន​ទ្រព្យ​ច្រើន​អាច​សូកប៉ាន់​យមបាល​ដើម្បី​បន្ធូរបន្ថយ​ទោសទណ្ឌ មាន​រូបរាងកាយ​ល្អជាង​គេ ​មាន​សំលៀកបំពាក់​និង​គ្រឿង​​តែងកាយប្រណិត​​ និង មាន​​ម្ហូបអាហារ​ល្អ​សម្រាប់​បរិភោគ​ទៀត ។ ចំណុច​នេះ​ពិត​ជា​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​នូវ​ល្បិច​កល​​ពិសពុល​ដ៏​​​អាក្រក់​របស់​អ្នក​និពន្ធ​អក្សរសិល្ប៍​បែប​ពុទ្ធ​និយម​ទាំង​នោះ ។

ទំនួញប្រេត

បទស្មូត “ទំនួញប្រេត” និពន្ធ​ដោយ​លោក ពេជ្រ សុខា ជា​ចម្រៀង​​​រៀប​រាប់​​សុខ​ទុក្ខ បុណ្យ បាប របស់​ឪពុក​ម្តាយ ដែល​​បាន​កើត​ទៅ​ជា​ប្រេត​ក្រោយ​ពេល​ស្លាប់ ។ ទំនួញ​ប្រេត មាន​​អត្ថន័យ​អប់រំ​​កូន​ចៅ ​ដែល​នៅ​​កំពុង​រស់​នៅ​​ ឲ្យ​ស្គាល់​​ភារកិច្ច​​ និង កិច្ច​ដែល​ត្រូវ​ធ្វើ​​​ពេល​ភ្ជុំបិណ្ឌ ។ ប្រជាជន​ខ្មែរ​មាន​ជំនឿថា នៅ​រដូវ​ភ្ជុំបិណ្ឌ ជាពេល​​ដែល​ពួក​យមបាលបើក​ទ្វារ​នរក​អនុញ្ញាត​ឲ្យ​ប្រេតមាន​ឱកាស​​ឡើង​មក​ទទួល​ទាន​របស់​​​កូន​ចៅ សាច់​ញាតិ ឬ គ្រួសារ​របស់​ពួក​គេ ។ ប្រជាជន​ខ្មែរ​ធ្លាប់​ឮ​បទស្មូត​នេះ​នៅតាម​​​វត្តអារាម ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅ​​រដូវ​បុណ្យ​កាន់​បិណ្ឌ ។ បទ​មួយ​​ទៀត មាន​ចំណងជើង​ថា “ទំនួញប្រេត” ដូច​គ្នា​ដែរ ប៉ុន្តែ​មិន​មែន​ជា​ស្មូត​ទេ អត្ថន័យ​ក៏​ខុស​គ្នា​ដែរ ។ 

ពិធីបុណ្យទាក់ទងនឹងប្រេត

នៅ​ក្នុង​គម្ពីរ​ធម្ម​បទ​ដ្ឋកថា​ ​បាន​និយាយ​ពី​រឿង​ពួក​ប្រេត​របស់​ព្រះ​រាជា​ព្រះ​នាម​ពិម្ពិសារ​មួយ​ក្រុម​ បាន​បំពេញ​ទាន​មាន​វត្ថុ​មិន​ស្អាត​បរិសុទ្ធ​ ពោល​គឺ​សីុ​បាយ​មុន​លោក ​លុះ​ធ្វើ​​​មរណ​កាល​​ទៅ​បាន​ទៅ​កើត​ក្នុង​បេត​វិស័យ ​”កើត​ជា​ប្រេត” សោយ​ទុក្ខ​វេទនា​អស់​កាល​ដ៏​យូរ​អង្វែង ​គឺ​តាំង​ពីមុន​ភទ្ទ​កប្ប​​យើង​នេះ​ទៅ​ទៀត​។ លុះ​មក​ដល់​ភទ្ទកប្ប​យើង​នេះ​មាន​ព្រះ​ពុទ្ធ​ត្រាស់​ដឹង​ធម៌​ប្រាំ​ព្រះ​អង្គ​គឺ​ កុក្ក​សន្ធោ កោ​​នាគម​នោ កស្ស​បោ សមណ​គោ​ត្តម​ និង ​អរិយ​មេត្តេយ្យ ​។ នៅ​សល់​ព្រះ​មួយ​អង្គ​ទៀត​ដែល​មិនទាន់​បាន​ត្រាស់​ គឺ ​ព្រះ​អរិយ​មេ​ត្តេយ្យ​ដែល​លោក​កំពុង​តែ​បំពេញ​បារមី​នៅ​ឋាន​តុសិត​សព្វ​ថ្ងៃ​នេះ​។ 

ព្រះ​ពុទ្ធ​ព្រះ​នាម​កុក្ក​សន្ធោ ​បាន​ត្រាស់​ដឹង​ឡើង​មុន​គេ​ក្នុង​ភទ្ទកប្ប​នេះ​ ពួក​ប្រេត​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅសួរ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ចុះ​យើង​ខ្ញុំ​ទាំង​ឡាយ​កាល​ណា​ទើប​បាន​អាហារ​បរិ​ភោគ​ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ ចាំ​សួរ​ព្រះ​ពុទ្ធ​​ជាន់​ក្រោយ​ចុះ​ ក្នុង​សាសនា​តថា​គត​នេះ​អ្នក​ទាំង​ឡាយ​មិន​ត្រូវ​បាន​អាហារ​បរិភោគ​ទេ​។ លុះ​ផែន​ដី​ដុះ​បាន​មួយ​យោជន៍​ឡើង ​ព្រះ​ពុទ្ធ​ព្រះ​នាម​កោនាគម​នោ​បាន​ត្រាស់​ដឹង​ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​នាំ​គ្នា​ទៅ​សួរ​ទៀត​ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដូច​ព្រះ​ពុទ្ធ​មុន​ដែរ ។ លុះ​​ដល់​ព្រះ​ពុទ្ធ​ព្រះ​នាម​សម​ណ​គោ​ត្តម​យើង​នេះ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​ ពួក​ប្រេត​ទាំង​នោះ​បាន​នាំ​គ្នា​ទៅ​សួរ​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​ត្រាស់​ថា​ អ្នក​ទាំង​ឡាយ​ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនា​តថា​គត​នេះ​ហើយ​ តែ​ចាំ​មើល​ពេល​ណា​ដែល​ព្រះ​បាទ​ពិម្ពិ​សារ​ជា​ញាតិ​របស់​អ្នក​ទាំង​ឡាយ​ថ្វាយ​ទាន​ដល់​តថា​គតនឹង​ញ៉ាំង​អាហារ​ឱ្យ​សំរេច​ដល់​អ្នក​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​នឹង​បាន​អាហារ​បរិ​ភោគ​ក្នុង​ពេល​នោះ​។ 

លុះ​ព្រះ​បាទ​ពិម្ពិសារ​បាន​ថ្វាយ​ទាន​ក្នុង​ថ្ងៃ​ដំបូង ហើយ​មិន​បាន​ផ្សាយ​ផល​ទៅ​ឱ្យ​ពួក​ញាតិ​ ក៏​ស្រាប់​តែ​ពួក​ប្រេត​ទាំង​ឡាយ​នោះ​យំ​ស្រែក​ទ្រហឹង​អឺង​កង​ក្នុង​រាត្រី​នោះ​ ជា​សំលេង​គួរ​ឱ្យ​ព្រឺ​ព្រួច​ភ័យ​ខ្លាច​ពេក​ណាស់​ ដែល​ស្ថិត​នៅ​ពាស​ពេញ​ព្រះ​រាជ​ដំណាក់​។ លុះ​ព្រឹក​ឡើង​ព្រះ​បាទ​ពិម្ពិសារ​ក៏​បាន​យាង​ទៅ​កាន់​វត្ត​វេឡុវ័ន​ ហើយ​សួរ​ព្រះ​សម្ពុទ្ធ​ពី​ហេតុ​ការណ៍​យប់​នោះ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ ពួក​ប្រេត​ជា​ញាតិ​របស់​ព្រះ​អង្គ​នាំ​គ្នា​យំ​ស្រែក​រក​អាហារ​ ព្រោះ​ពួក​ប្រេត​ទាំង​នោះ​ត្រូវ​បាន​អាហារ​បរិ​ភោគ​ក្នុង​សាសនា​តថា​គត​នេះ​ហើយ​។ ព្រះ​រាជា​គ្រាន់​តែ​បាន​ដឹង​ហេតុ​យ៉ាង​ដូច្នេះ​ហើយ ​ក៏​បាន​ចាត់​ចែង​ធ្វើ​បុណ្យ​ទាន​ម្តង​ទៀត​មាន​បាយ ទឹក​ នំ​ចំណី ត្រី​ សាច់​ សំពត់​អាវ​ស្បៃ​ជា​ដើម​ដល់​ព្រះ​សង្ឃ​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​ ព្រះ​អង្គ​ក៏​បាន​​​អនុមោទនា​ដោយ​​ “តិរោកុឌ្ឌសូត្រ“​ស្រេច​ហើយ ​ពួក​ប្រេត​ទាំង​នោះ​ក៏​ទទួល​ផល​ក្នុង​ពេល​នោះ ហើយ​ក៏​បាន​រួច​ចាក​អំពី​ប្រេត​វិស័យ​ទៅ​កើត​ក្នុង​សុគតិ​ភព​អស់​ទៅ​។ រឿង​នេះ​លើក​យក​មក​បំភ្លឺ​ឱ្យ​ឃើញ​អំពី​ទំនាក់​ទំនង​ជា​មួយ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ហើយ​ជា​រឿង​ដែល​គួរ​យក​ជា​ប្រមាណ​ក្នុង​កិច្ច​កុសល​បាន។ គួរ​បញ្ជាក់​ថា​ មនុស្ស​ដែល​ស្លាប់​ទៅ​មិន​មែន​សុទ្ធ​តែ​ចាប់​កំណើត​​ជា​ប្រេត​ទាំង​អស់​នោះ​ទេ​អ្នក​ធ្វើ​ល្អ​តែង​ទៅ​​កើត​ក្នុង​សុគិត​ភព​មាន​​ឋាន​ទេវ​លោក​ជា​ដើម​​ ហើយ​កុសល​​ផល​បុណ្យ​​​ដែល​ញាតិ​ធ្វើ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ក៏​ទៅ​ជួយ​សណ្តោង​អ្នក​ល្អ​ទាំង​នោះ​ឱ្យ​រឹង​រឹត​សុខ​ចំរើន​ទ្វេ​ឡើង​ថែម​ទៀត​ ការ​លើក​ឡើង​នេះ​ក្រែង​មាន​ទស្សនៈ​យល់​ច្រឡំ​​ និង​ដើម្បី​បញ្ចៀស​នូវ​ការ​យល់​ខុស​។

បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​លក្ខណៈ​ពិសេស​ ៣ ​យ៉ាង​គឺ ៖

១- ដើម្បី​ឧទិ្ទស​កុសល​ផល​បុណ្យជូន​​ចំពោះ​ពួក​ប្រេត​មាន​មាតា​ បិតា ញាតិកា​ប្រាំ​ពីរ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ ទោះ​ទៅ​កើត​នៅ​ទី​ណា​ ជា​អ្វី​ក៏​ដោយ។ ​គោល​ដៅនៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះគឺ​​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ពួក​ប្រេត​ទាំង​អស់​ដែល​បាន​ស្លាប់​ទៅ ទោះ​កើត​ជា​អ្វី​ក៏​ដោយ​ ក៏​ឱ្យ​រួច​រដោះ​កម្ម​ពៀរ​បាន​ ហើយ​ទៅ​កើត​ក្នុង​ឋាន​សុគតិ​ភព​ សុខ​ចំរើន​ជា​ភយ្យោ​ភាព​តទៅ​។ 

២- ដើម្បី​ឱ្យ​បាន​សុខ​ចំរើន​សិរី​សួ​ស្តី​ដែល​កើត​ពី​ផល​ទាន​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ដល់​ខ្លួន​ និង​សង្គម​គ្រួសារ​។ មនុស្ស​គ្រប់​រូប​ទោះ​ល្អ​ឬ​អាក្រក់​តែង​ប្រាថ្នា​ចង់​បាន​សុខ​ចំរើន មិន​ចង់​ជួប​សេចក្តី​ទុក្ខ​ឡើយ​ ប៉ុន្តែ​សុខ​ឬ​ទុក្ខ​ជា​សភាវៈ​ពិត​ស្តែង​ចេញ​តាម​អំពើ​ឬ​សកម្ម​ភាព​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​ដូច​ពាក្យ​ថា​ ធ្វើ​ល្អ​ បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​ នេះ​ជា​​សច្ច​ភាព​។ 

៣- ដើម្បី​បង្កើត​សាមគ្គី​ធម៌​របស់​ជាតិ​ព្រោះហេតុ​នោះ​ទើប​មាន​កំណត់​ថ្ងៃ ​ខែ​ ពេល​វេលា​ និង​មាន​កំណត់​ទាន​វត្ថុ​ ដូច​ជា​នំ​អន្សម​នំ​គម​ជា​ដើម​ ​ប្លែក​ជាង​ទាន​នៃ​បុណ្យ​ផ្សេងៗ​ ហើយ​ស្រុះ​ស្រួល​​បបួល​គ្នា​ធ្វើ​ស្ទើរ​គ្មាន​សល់​ម្នាក់​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ 

ហេតុ​អ្វី​បាន​ជា​​ពុទ្ធបរិស័ទ​ខ្មែរ​​​នាំ​គ្នា​វេច​នំ​អន្សម​ដូចៗ​គ្នា​យ៉ាង​នេះ? 

បើ​យើង​ពិនិត្យ​ប្រវត្តិ​ដើម​ នៃ​ការ​អនុវត្តន៍​ជំនឿ​របស់​ជនជាតិ​ខ្មែរ ​តាំង​ពី​សម័យ​ដើម​មក យើង​ឃើញ​ថា​ ជនជាតិ​ខ្មែរ​​ធ្លាប់​បាន​ប្រកាន់​ជំនឿ​​​​​តាម​ការ​គោរព​ព្រលឹង​​ដូនតា​ ឬ គោរព​​វត្ថុ​ធម្មជាតិ​ដូច​ជា​ទន្លេ ភ្នំ រុក្ខជាតិ, ធ្លាប់​កាន់​​ជំនឿ​នៃ​​​លទ្ធិ​ព្រាហ្មណ៍ (សព្វ​ថ្ងៃ​ហៅ​ថា ហ៊ីនឌូ)​, ធ្លាប់​ប្រកាន់​ជំនឿ​តាម​ពុទ្ធសាសានា​​មហាយាន បន្ទាប់​មក​​ពួក​គេ​ក៏​បាន​ប្តូរ​មក​កាន់​តាម​ពុទ្ធសាសនា​និកាយ​ថេរវាទ​វិញ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​សង្កេត​ឃើញ​​ប្រជាជន​ខ្មែរ​បន្ត​អនុវត្ត​ជំនឿ​ទាំង​នោះ​លាយ​ចម្រុះ​គ្នា ដូច​ជា​ពិធី​សែនព្រេន​នៅ​ទីវត្ត​អារាម តាម​ស្រែ​ចម្ការ ផ្ទះ​សម្បែង​ ពិធី​លៀង​អារក្ស ពិធី​បូជា​សព​ដោយ​មាន​អាចារ្យ​ភ្លុក​​ស្លៀកស ពាក់​ស ជាដើម ។ នៅ​ក្នុង​លទ្ធិ​ព្រាហ្មណ៍ ការ​អនុវត្ត​ជំនឿ​គឺ​ភាគច្រើន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើត​និមិត្ត​សញ្ញា​សម្រាប់​តំណាង​អង្គ​អាទិទេព​ណា​មួយ ដូច​ជា​ការ​សូន្យ​ថ្ម​​តំណាង​ឲ្យ​លិង្គ​ព្រះ​ឥសូរ និង យោនី​ព្រះនាង​ឧមាវតី, ការ​​ប្រើ​​ផ្លែ​ត្រប់​វែង (ត្រប់​ក្ត​គោ) និង ត្រប់​មូល​នៅ​ក្នុង​ពិធី​មង្គលការ, ការ​រៀប​ស្លឹក​ម្លូ​ (យោនី) និង ចំណិត​ស្លា​​ (លិង្គ) នៅ​លើ​កន្ទោង​បាយសី, ការ​ពោលពាក្យ​ថា​ “សូម​ឲ្យ​អ្នក​ទាំង​ពីរ​បាន​សុខ​ចម្រើន ​ត្រជាក់​​ត្រជុំ​ដូច​ទឹក​អង្គ​ (លិង្គ) បំពង់​ខ្ចី (យោនី)”, ការ​វេច​​នំ​អន្សម​ (លិង្គ) និង នំ​គម (យោនី) ។ ការ​អនុវត្ត​ន៍​ជំនឿ​ទាំង​នេះ​បាន​ដិត​ជាប់​នៅ​ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ ដែល​ពិបាក​នឹង​លុប​បំបាត់​ចោល​​ណាស់ ។ ដូច្នេះ​ហើយ​ទើប​ភិក្ខុ​មួយ​ចំនួន​ចេះ​តែ​បណ្តោយ​ឲ្យ​ប្រជាជន​ធ្វើ​កិច្ច​ទាំង​នោះ​ ដោយ​មិន​ហ៊ាន​ពន្យល់​​វែកញែក​ឲ្យ​ច្បាស់ ព្រោះ​ម្យ៉ាង​ខ្លាច​បាត់​សមាជិក​ពុទ្ធបរិស័ទ​ជើង​វត្ត ម្យ៉ាង​ទៀត​ខ្លាច​បាត់​លាភសក្ការៈ​អំពី​កិច្ច​ទាំង​នោះ ។​

សរុប​សេចក្តី 

ភ្ជុំ​បិណ្ឌ ​ជា ​បុណ្យ​មួយ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​ទី​ពេញ​និយម​ពី​សំណាក់​ពុទ្ធ​បរិ​ស័ទ​គ្រប់​មជ្ឈ​ដ្ឋាន​ ។ ​ទោះ​​បី​មក​ដល់​សម័យ​ទំនើប ដែល​មនុស្ស​ជា​ច្រើន​ឈប់​ជឿ​លើ​ជំនឿ​អរូបី ខ្មោច ព្រាយ អារុក្ខអារក្ស អ្នកតា ទេវតា ប្រេត នរក ឬ សួគ៌​ហើយ​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​បន្ត​សេចក្តី​ជំនឿ​ទាំង​នោះ និង បន្ត​អនុវត្ត​កិច្ច​​បូជា​ខាង​សាសនា​​រហូត​មក​ ។ ដរាប​ណា​គ្មាន​ការ​អប់រំ និង សិក្សា​​ជ្រៅជ្រះ​ដើម្បី​ជា​ឧបករណ៍​សម្រាប់​វិភាគ​ពិចារណា​ស្វែង​រក​សច្ចភាព និង ​តថភាព ដរាប​នោះ​​​នឹង​​នៅ​តែ​មាន​មនុស្ស​​​ល្ងង់​ខ្លៅ​បន្ត​អនុវត្ត​ជំនឿ​គ្មាន​ហេតុផល​រហូត ។ 

បទវិភាគលើនិទានកថាអំពីប្រេត

ការ​សិក្សា​អក្សរសិល្ប៍​ឥណ្ឌា​នៅ​ក្នុង​​​​​គម្ពីរ​បញ្ចតន្ត្រៈ​ ​គម្ពីរ​ហិតោបទេស​ និង​ ជាតក​ផ្សេងៗ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​និពន្ធ​បាន​ស្ថិត​នៅ​ក្រោម​គំនាប​​ប្រពៃណី និង សាសនា ជាពិសេស​គំនាប​របស់​វណ្ណៈ​ព្រាហ្ម និង វណ្ណៈ​ក្សត្រ ។ ពួក​​មនុស្ស​វណ្ណៈ​ក្សត្រ​ ដែល​ជា​អ្នក​ដឹកនាំ​ មិន​​ត្រឹម​តែ​មិន​បាន​គិត​គូរ​ដោះស្រាយ​បញ្ហា​របស់​រាស្ត្រ​ទេ ពួក​គេ​ថែម​ទាំង​បាន​ប្រើ​អំណាច​ផ្តាច់ការ​​ដើម្បី​ជិះជាន់​ កេង​ប្រវ័ញ្ច​ បោក​បញ្ឆោត​ប្រជារាស្ត្រ​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ ។​ ពួក​វណ្ណៈ​ព្រាហ្ម ដែល​មាន​អាចារ្យ ឬ ព្រាហ្ម​បុរោហិត​ច្រើន​គរ​ដឹក​នៅ​បម្រើ​ក្សត្រ​តាម​រាជវាំង និង​ វិហារ​នានា តែង​រួម​គំនិត​គ្នា​ជា​មួយ​មនុស្ស​វណ្ណៈ​ក្សត្រ​ដែល​មាន​ទាំង​កម្លាំង​អាវុធ និង ទ្រព្យ​សម្បត្តិ​ ដើម្បី​បោក​បញ្ឆោត​ប្រជាជន​នៅ​វណ្ណៈ​ក្រោមៗ​ ជា​ពិសេស​មនុស្ស​នៃ​វណ្ណៈ​សូទ្រ និង មនុស្ស​ចណ្ឌាល ។ ដោយ​អ្នក​ប្រាជ្ញ​មួយ​ចំនួន​បាន​មើល​ឃើញ​អំពើ​អយុត្តិធម៌​ទាំង​នេះ ទើប​លោក​និពន្ធ​និទាន​អប់រំ​ជាច្រើន​សម្រាប់​អប់រំ​ប្រដៅ​មនុស្ស​នៃ​វណ្ណៈ​ព្រាហ្ម​ និង វណ្ណៈ​ក្សត្រ ឲ្យ​កែប្រែ​ឥរិយាបថ​ចំពោះ​មនុស្ស​នៅ​វណ្ណៈ​ខាង​ក្រោម​ៗ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​និពន្ធ​ទាំង​នោះ​មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ​អប់រំ​របស់​ខ្លួន​ដោយ​ចំហ​ទេ ពួក​គាត់​ត្រូវ​ប្រើ​សិល្ប៍​វិធី​បង្កប់ ប្រៀប​ធៀប​ ដោយ​យក​តួអង្គ​សត្វ​ផ្សេងៗ​ជំនួស​ឲ្យ​តួអង្គ​មនុស្ស​នៅ​ក្នុង​សង្គម​ពិត​ប្រាកដ ។

អ្នក​និពន្ធ​សម័យ​ក្រោយៗ​មួយ​ចំនួន​មាន​សេចក្តី​ក្លាហាន​គ្រាន់​បើ​ក៏​បាន​លើក​យក​តួអង្គ​ពាក់កណ្តាល​មនុស្ស​ ពាក់​កណ្តាល​សត្វ (ប្រេត) មក​​បង្ហាញ​​ឲ្យ​ឃើញ​នូវ​សកម្មភាព និង ស្ថាន​ភាព​ពិត​ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ឥណ្ឌា នៅ​ក្រោម​ការ​ជិះជាន់​របស់​មនុស្ស​នៅ​វណ្ណៈ​ព្រាហ្ម និង វណ្ណៈ​ក្សត្រ ។ ពួក​ប្រេត គឺ​ជា​តំណាង​ប្រជារាស្ត្រ​ក្រីក្រ​ដែល​ទទួល​រង​ការ​ជិះជាន់​ កេង​ប្រវ័ញ្ច​ រង​ការ​ធ្វើ​ទារុណកម្ម​គ្រប់​យ៉ាង​ ពី​ពួក​​ព្រាហ្ម​ និង វណ្ណៈ​​ក្សត្រ ។ ពួក​ប្រជារាស្ត្រ​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ផលិតផល​ផ្នែក​កសិកម្ម​ និង​ សិប្បកម្ម​ផ្សេងៗ ត្រូវ​បាន​ពួក​ក្សត្រ​ប្រមូល​យក​អស់ ។ នៅ​ពេល​មាន​ការ​តស៊ូ​រើ​បម្រះ​​ពី​សំណាក់​ប្រជារាស្ត្រ ពួក​​ព្រាហ្ម និង ពួក​ក្សត្រ បាន​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របស់​រាស្ត្រ ដើម្បី​បំបាក់​ស្មារតី បំបិត​កុំឲ្យ​មាន​គំនិត​ងើប​ឡើង​ប្រឆាំង​នឹង​ពួក​វណ្ណៈ​របស់​ខ្លួន ។ តួអង្គ​ប្រេត​ទាំង​នោះ​ គឺ​ជា​ប្រជារាស្ត្រ​សាមញ្ញ​ពិត​ប្រាកដ​ដែល​មាន​គំនុំ​ រង់​ចាំ​សងសឹក​ចំពោះ​មនុស្ស​វណ្ណៈ​ព្រាហ្ម និង​ វណ្ណៈ​ក្សត្រ ដែល​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​យង់​ឃ្នង​មក​លើ​ប្រជារាស្ត្រ​រាប់​ពាន់​ជំនាន់ ។

ពួក​វណ្ណៈ​ព្រាហ្ម និង វណ្ណៈ​ក្សត្រ​ សប្បាយ​រីករាយ​នឹង​ឃើញ​ ឬ ឮ​ការ​បកស្រាយ​ថា​ មាន​ប្រេត មាន​ស្ថាន​នរក មាន​ស្ថាន​សួគ៌ និង ការ​ធ្វើ​បុណ្យ​សម្រាប់​ដាក់​ទៅ​ជាតិមុខ ។ ពួក​គេ​បំភាន់​ស្មារតី​ប្រជាជន​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បរលោក ដោយ​បង្វែរ​ការ​គិត​ពិចារណា​របស់​រាស្ត្រ​​ពី​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​​សង្គម​នា​​ពេល​បច្ចុប្បន្ន ព្រោះ​ថា​បើ​រាស្ត្រ​ងាក​មក​គិតគូរ​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​ពេល​នៅ​មាន​ជីវិត ពេល​នោះ​រាស្ត្រ​នឹង​រក​ឃើញ​ថា ភាព​ក្រីក្រ ការ​ជិះជាន់ កេង​ប្រវ័ញ្ច អយុត្តិធម៌ និង ការ​បាត់បង់​សេរីភាព សុទ្ធ​តែ​ជា​លទ្ធផល​កើត​ចេញ​មក​ពី​អ្នក​ដឹកនាំ​ប្រទេស ។

ដូច្នេះ អ្នកអានគួរគិតពិចារណា នៅពេលអានសាច់រឿងទាំងឡាយដែលរៀបរាប់នៅក្នុងគម្ពីរព្រះត្រៃបិដក ដោយពិនិត្យមើលថា តើអ្នកនិពន្ធមានគោលគំនិតអ្វីសម្រាប់ការអប់រំ ពោលគឺមិនមែនចេះតែនាំគ្នាជឿថា មានប្រេត មានឋាននរក ឋានសួគ៌ ដោយខ្វះការពិចារណានោះឡើយ ។ អ្នកនិពន្ធបានប្រើវិធីភ្ជាប់សាច់រឿងទាំងឡាយទៅនឹងតួអង្គព្រះពុទ្ធ ថាជារឿងដែលព្រះពុទ្ធបានសំដែងទុក ប៉ុន្តែតាមការពិត វាគ្រាន់តែជាវិធីនិពន្ធដើម្បីឲ្យប្រជាជនឆាប់ទទួលយកប៉ុណ្ណោះ ។ 

រូបប្រេតដើររកកូនចៅនៅតាមវត្តអារ៉ាម

តើរុក្ខជាតិនេះឈ្មោះអ្វី?

CARTUS ខ្មែរហៅដំបងយក្ស

CARTUS

១-ដេីមនេះខ្មែរហៅដំបងយក្ស
ធំប្រាកដជាក់រាងច្រេីនបែប
ខ្លះស្លឹកសំប៉ែតមានថែមឆែក
មេីលទៅល្អភ្នែកគួរគយគន់។


២-អ្នកខ្លះហូបស្លឹកណាសំប៉ែត
យកមកចិតស្បែកសាច់ក្នុងទន់
គេហៅ cartus ប្រាប់ទុកមុន
ក្រែងលោស៑យស៑ុនមិនស្គាល់ឈ្មោះ។

៣-អាមួយនេះមូលមានបន្លា
មិនកេីតទេណាច្រីនកេីតឈ្លោះ
កេីតក្ដីកេីតក្ដាំព្រោះវានុះ
ចូរចាំទុកចុះរឿងវានាំ។

៤-មនុស្សប្រុសស្លាប់ច្រេីននាក់មកហេីយ
ចុះហេតុម្ដេចឡេីយមិនព្រមចាំ
ថាអាសត្វនឹងពុលខ្លាំងមាំ
អាសត្វនេះនាំតែរឿងរ៉ាវ។

ព្រះអាទិត្យ៧នឹងរះឡើង

កាលឪពុកខ្ញុំនៅមានជីវិតបានមានប្រសាសន៍ថា «ភ្លើងឆេះកាល»។

ព្រះអាទិត្យសព្វថ្ងៃ

ដោយសេចក្តីងឿងឆ្ងល់នឹងទស្សន:នេះ ខ្ញុំក៏បានជជែកសួរដេញដោលគាត់។គាត់បានប្រាប់ថា «ភ្លើងឆេះកាល»នេះមានន័យថា ដល់ដំណាក់កាលមួយនេះ កូនពិបាករស់នៅ ព្រោះមនុស្សដណ្តើមគ្នារស់,កើតក្តីច្រណែនឈ្នានីសនឹងគ្នា មនុស្សលែងគោរពគ្នា ធ្វើបាបគ្នាមិនស្រាកស្រាន ហើយទីបំផុតមានតែមនុស្សម្នាក់គត់ដែលចង់ក្តាប់ពិភពលោកទាំងមូលតែម្នាក់ឯង។

ពេលនោះខ្ញុំសួរឪពុកបន្ត« ក្តាប់ពិភពលោកទាំងមូលតែម្នាក់ឯងយ៉ាងម៉េច»?

គាត់ប្រាប់ថា នៅពេលវិទ្យាសាស្ត្ររីកចម្រើនខ្លាំង កម្តៅព្រះអាទិត្យបានកើនឡើងលើសពីធម្មតាដែលធ្វើឱ្យមនុស្សពិបាកទ្រាំរស់នៅ។បន្ទាប់មកទៀតមានព្រះអាទិត្យចំនួន៧បានរះឡើង។

ខ្ញុំសួរបន្ត «ព្រះអាទិត្យមានតែ១ទេពុក ចុះបានមកពីណាទៀតដល់ទៅ៧»?

ពុកប្រាប់ខ្ញុំថា ប្រទេសចំនួន៧នឹងក្លាយទៅជាប្រទេសមហាអំណាចក្នុងលោកនេះ ដែលពេលនោះហើយពួកគេប្រជែងគ្នាដណ្តើមសក្តានុពលអំណាចដើម្បីគ្រប់គ្រងផែនដីទាំងមូល។ពួកមហាអំណាចពេលបានក្លាយខ្លួនជាប្រទេសមហាអំណាច មានប្រទេសមហាអំណាចខ្លះកាន់លទ្ធិប្រជាធិបតេយ្យ ប្រទេសមហាអំណាចខ្លះកាន់របបផ្តាច់ការ។លទ្ធិទាំង២នេះដណ្តើមគ្នាគ្រប់គ្រងពិភពលោក។នៅពេលប្រទេសខ្លះកាន់លទ្ធិផ្តាច់ការ ប្រទេសខ្លះកាន់ប្រជាធិបតេយ្យទំនាស់នយោបាយនិងសេដ្ឋកិច្ចបានកើតឡើងនៅលើពិភពលោកកាន់តែជ្រួលច្របល់។ពេលនោះចលនាប្រជាធិបតេយ្យលើពិភពលោកបានងើបឡើងទូទាំងលោកទាំងមូលប្រឆាំងអំណាចផ្តាច់ការ។

ពុកប្រាប់ថា ចូរកូនរង់ចាំមើលថា តើដូចការប្រាប់របស់អញឬទេ?

បាទ,ពុក !!!!!!!

ដោយ យួន បូរ៉េត

Design a site like this with WordPress.com
Get started